CamNews

ព័ត៌មានអន្តរជាតិ 

ចិនចាប់ឃាត់ខ្លូន គូស្វាមី ភរិយា សញ្ជាតិ កាណាដា សង្ស័យ លួចឯកសារសម្ងាត់រដ្ឋចិន

ព័ត៌មានអន្តរជាតិ ៖ ប្រទេសចិន បានគូសបញ្ជាក់អោយដឹងថា បានចាប់ឃាត់ខ្លួន បុរសម្នាក់ សញ្ជាតិ កា ណាដា ពីបទសង្ស័យ លួចចម្លងឯកសារសម្ងាត់ របស់ប្រទេសចិន ក៏ប៉ុន្តែ  ភរិយាជនសង្ស័យរូបនេះ ត្រូវ បានដោះលែងវិញ អោយនៅក្រៅឃុំ បន្ទាប់ពីចាប់ឃាត់ខ្លួន លើកដំបូងជាមួយនឹងស្វាមី ។


Kevin និង Julia Garratt គូស្វាមីភរិយា នៃគ្រឹស្តសាសនា បានបើកហាាង  កាហ្វេ មួយកន្លែង មានទីតាំង នៅឯទីក្រុង Dandong ព្រំប្រទល់ដែន ប្រទេសកូរ៉េខាងជើង ។ សេចក្តីរាយការណ័  ពីទំព័រ ប៊ីប៊ីស៊ី អោយ ដឹងថា ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពី ៦ ខែ មុន ខណៈ សារព័ត៌មានរដ្ឋ  បញ្ជាក់ថា ពួកគេត្រូវបាន ចាប់ឃាត់ខ្លួន ពីបទជាប់សង្ស័យ លួចឯកសារសម្ងាត់ យោធា ក៏ដូចជា ឯកសារ សម្ងាត់ពីក្រសួងការពារ ជាតិ ចិន ។ ដោយឡែក ប្រទេសកាណាដា ឯណោះវិញ សម្តែងនូវការព្រួយបារម្ភ  ជាខ្លាំង ខណៈខ្លួននឹង បើកការស៊ើបអង្កេត ឯករាជ្យ ។

រដ្ឋមន្រ្តីក្រសួងការបរទេស កាណាដា លោក Lynne Yelich អោយដឹងថា ៖     ខណៈ ពួកយើង សាទរទៅ នឹងការសម្រេចចិត្តនាពេលថ្មីៗ ក្នុងការលែងលោកស្រី Julia Garratt រដ្ឋាភិបាលប្រទេសយើងខ្ញុំមានការ ព្រួយបារម្ភជាខ្លាំង ក្នុងការឃុំឃាំងលោក Garratt ។ ជាការពិត មន្រ្តី   ពាក់ព័ន្ធ យើងខ្ញុំ បានលើកប្រធាន បទនេះឡើង ជាប្រធានបទអទិភាព ខណៈនឹងនាំមកប្រធានបទដដែល នេះ​ ជជែកពិភាក្សា ជាមួយនឹង មន្រ្តីជាន់ខ្ពស់ នាពេលអនាគត ដ៏ខ្លីនេះ ។

អំឡុងថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ អ្នកនាំពាក្យអោយ  ក្រសួងការបរទេស  ចិន លោក Hong Lei អោយ ដឹងថា ជនសង្ស័យ សញ្ជាតិ កាណាដា លោក Kevin Garratt  ត្រូវ បានបង្ខាំងទុក នៅការិយាល័យ ព្រហ្ម ទណ្ឌ ពាក់ព័ន្ធនឹងករណីចារកម្ម លួចឯកសារសម្ងាត់ រដ្ឋ ចិន ។


ប្រភព  ដដែល  បន្តអោយដឹងថា ករណី  លើកនេះ​ កំពុង តែស្ថិតនៅក្រោមការស៊ើបអង្កេត នៅឡើយ ។ រដ្ឋាភិបាលចិននឹងការពារសិទ្ធិ និង ផលប្រយោជន៍ ស្របច្បាប់ របស់ពួកគេ យោងទៅតាមការអនុលោម របស់ច្បាប់ ។ ផ្ទុយទៅវិញ នៅក្នុងសេចក្តីថ្លែងការណ៍    មេធាវីការពារក្តី ក្រុមគ្រួសារខាងលើនេះ ស្រាយ បំភ្លឺអោយដឹងថា មានការផ្តន្ទាទោស ឬក៏ចាប់ឃាត់ខ្លួន  ជនសង្ស័យបាន​ លុះត្រាណា មានភស្តុតាងជាក់ ច្បាស់ជាមុនសិន តែទង្វើទាំងនេះ ច្បាស់ណាស់​ គឺផ្ទុយនឹងច្បាប់ បាត់ទៅហើយ ។ មេធាវី ដដែល​លោក James Zimmerman គូសបញ្ជាក់បន្ថែមក្នុងសេចក្តីថ្លែងការណ៍   អោយដឹងថា ៖ ពួកយើងស្នើអោយរដ្ឋាភិ បាលចិន ធានាអោយបាននូវការដោះស្រាយបញ្ហាមួយនេះ   ប្រកបទៅដោយតម្លាភាព និង និតិវិធីផ្លូវការ គួរតែស្របតាមប្រព័ន្ធស្តង់ដាជាមូលដ្ឋាន នៃច្បាប់ អន្តរជាតិ ។

គួររំឮកថា គូស្វាមី ភរិយា សញ្ជាតិកាណាដា មួយគូរនេះ បានមកបង្រៀន ភាសានៅក្នុងប្រទេសចិនអស់ រយៈពេលជាច្រើនឆ្នាំ ក្រោយមកបានផ្លាស់ទី ទៅកាន់ក្រុង Dandong ទីកន្លែងដែលពួកគេបានបើកហាង កាហ្វេ ។ សេចក្តីរាយការណ៍ បញ្ជាក់ថា ទីក្រុង Dandong ជាតំបន់សេដ្ឋកិច្ច  នៅព្រំប្រទល់ដែន ចិន កូរ៉េ ខាងជើង ។ ជាចំនុចឆ្លងកាត់ នៃបណ្តាជនភៀសខ្លួន កូរ៉េខាងជើងខណៈក្រុមមួយចំនួនជួយគាំទ្រដោយ អង្គការក្រៅរដ្ឋាភិបាល និងក្រុមកាន់សាសនា គ្រឹស្ត ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Canada