CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង បានបដិសេធ មិនវិលទៅរកតុចរចារ ជាមួយនឹងកូរ៉េខាងត្បូង

ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងជើង បានច្រានចោលការផ្តល់ជូនរបស់ប្រទេសកូរ៉េខាងត្បូង
ដើម្បីបើកការជជែកជាផ្លូវការលើការ ចាប់ផ្ដើមប្រតិបត្ដិការនៅតំបន់ឧស្សាហកម្ម Kaesong រួម
នេះបើយោងតាមសេចក្តីរាយការណ៍  របស់ទីភ្នាក់ងារ
ព័ត៌មាន Yonhap ​ បានឱ្យដឹងថាកាលពី
ថ្ងៃសុក្រ
  បន្ទាប់ពីបានដកស្រង់សេចក្តីថ្លែងការណ៍  របស់គណៈកម្មការការពារជាតិ   កូរ៉េខាង
ជើង។

កាលពីថ្ងៃព្រហស្បត្តិកន្លងទៅ​  ទីក្រុងសេអ៊ូលបានផ្តល់សំណើដល់កូរ៉េខាងជើង អោយមាន
ការយល់ព្រមក្នុងរយៈពេល   ២៤ ម៉ោង ទៅលើសំណើនៃកិច្ចចរចារ ទៅលើបញ្ហាស្មុគស្មាញ
នាតំបន់ឧស្សាហកម្ម Kaesong  ដោយមានការព្រមានព្រមគ្នាផងដែរថា  នឹងចាត់វិធានការ
ដ៏សំខាន់មួយ ប្រសិនបើកូរ៉េខាងជើងបដិសេធនឹងសំណើមួយនេះ។


លើសពីនេះទីភ្នាក់ងារសារព័ត៌មាន Yonhap ក៏បានដកស្រង់សេចក្តីថ្លែងការណ៍  របស់គណ
កម្មការការពារជាតិកូរ៉េខាងជើង
បន្ថែមផងដែរថា "ប្រសិនបើកូរ៉េខាងត្បូងបន្តបង្ខំអោយកើត
មានឡើងនូវស្ថានការណ៍ដ៏ធ្ងន់ធ្ងរនោះ នេះវាអាចនឹងអោយពួកយើងទទួលយកការសម្រេច
ចិត្តចុងក្រោយ ក៏ដូចជាស្ថានការណ៍ធ្ងន់ធ្ងរ" ។

តំបន់ឧស្សាហកម្មKaesong ​ ដែលមានទីតាំងស្ថិតនៅប្រមាណ  ​10 គីឡូម៉ែត្រក្នុងប្រទេស
កូរ៉េខាងជើងនោះ
ត្រូវបានគេមើលឃើញថា ជាឧទាហរណ៏ដ៏កម្រមួយ  នៃកិច្ចសហប្រតិបត្តិ
ការ
ឆ្លងកាត់ព្រំប្រទល់ដែនដ៏ធ្ងន់ធ្ងរ។


ក៏ប៉ុន្តែទីក្រុងព្បុងយ៉ាង  បានដកចេញនូវកម្លាំងពលកម្ម របស់ខ្លួនទាំងស្រុក កាលពីថ្ងៃទី០៩
មេសាកន្លងទៅ ស្របពេលដែលមានប្រតិបត្តិការដ៏គួរអោយសង្ស័យរបស់កូរ៉េខាងជើងដែល
ជាហេតុធ្វើអោយភាគីខាងកូរ៉េខាងត្បូងមានកំហឹង ដោយត្រៀមជាស្រេចនូវយោធាដើម្បីការ
ពារពលរដ្ឋរស់ខ្លួន។

គួររំឭកផងដែរថា  តំបន់ឧស្សាហកម្ម  Kaesong គឺជាតំបន់សេដ្ឋកិច្ចរួមគ្នាមួយដែលនៅផ្នែក
ម្ខាងនៃព្រំប្រទល់ដែនប្រទេសកូរ៉េខាងជើង មានសហគ្រាសអាជីវកម្ម  របស់ពលរដ្ឋកូរ៉េខាង
ត្បូងជាង ១២០ សហគ្រាសអាជីវកម្ម ស្របពេលដែលសហគ្រាសទាំងអស់  ក៏កំពុងតែប្រតិ
បត្តិការអាជីវកម្មរបស់ខ្លួន  ដោយមានការបេ្តជ្ញាថា  ខ្លួននឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួន
ដើម្បីជាការប្រឆាំងដើម្បីការពារការវិនិយោគរបស់ខ្លួន   បើទោះជាមានការសម្រេចចិត្តរបស់
រដ្ឋាភិបាលទីក្រុងសេអ៊ូលយ៉ាងណាក៏ដោយ។

ក៏មានការបញ្ជាក់អះអាង ពីលោក Ok Sung-Seok ដែលជាអ្នកតំណាងក្រុមហ៊ុនសហគ្រាស
កូរ៉េខាងត្បូងថា ពួកគេបានសម្រេចចិត្ត ក្នុងការការពារតំបន់ឧស្សាហកមស្មុគស្មាញ Kaeso-
ng អោយទាល់តែបាន បើសិនជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ៕

ចុចទីនេះ ដើម្បីមើលអត្ថបទផ្សាយ ស្តីពីការការគំរាមរបស់កូរ៉េខាងត្បូង បើសិនណា
កូរ៉េខាងជើង មិនទទួលយកសំណើ

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ channelnewsasia


Tags: international news strange news unbelievable news pic