ឥណ្ទា ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានបរទេស
CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹង
ថា យ៉ាងហោចណាស់ មនុស្ស ៣៥ នាក់បានស្លាប់ ខណៈ ២២ នាក់ផ្សេងទៀត បានរង
របួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បោះពួយបោលធ្លាក់ចូលទន្លេ នៅតំបន់ភ្នំ ភាគខាង
ជើង ប្រទេសឥណ្ឌា។
លើសពីនេះ បើយោងតាមសម្តីមន្រ្តីប៉ូលីសផ្លូវការ លោក Anil Kumar បានអះអាងអោយ
ដឹងថា ភ្លាមៗនោះបុគ្គលិកសង្រ្គោះបន្ទាន់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បី
ធ្វើការចុះជូយអន្តរាគមន៍ ។ ក្រុមមន្ត្រីប៉ូលីសមានការព្រួយបារម្ភថា ទឹកទន្លេអាចហូរនាំ
មនុស្សចាកឆ្ងាយពីកន្លែងកើតហេតុ។
គួររំឭកផងដែរថា រថយន្តក្រុងមួយនេះ ទើបចាកចេញពីរមណីយដ្ឋានទេសចរណ៍ដោយ
ផ្ទុកនូវមនុស្សណែនតាន់តាប់ជាខ្លាំង ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាល
អោយកើតមាន ឡើងនូវសោកនាដកម្ម មួយនេះ មិនទាន់បានដឹងច្បាស់ នៅឡើយទេ
ស្របពេលដែលស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN