CamNews

ព័ត៌មានអន្តរជាតិ 

ខ្លោចចិត្ត ៖ ក្មេងប្រុសដែលត្រូវគេខ្វះភ្នែក លាន់មាត់សួរ ហេតុអ្វីបានជា ពិភពលោកនេះ ងងឹតយ៉ាងដូច្នេះ ?

ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសវ័យ ៦ ឆ្នាំដ៏គួរអោយអាណិតម្នាក់ ដែលត្រូវបានគេខ្វះយកភ្នែក
ចេញនោះ    បានលាន់មាត់សួរក្រុមគ្រួសារថា  តើហេតុអ្វីបានជាពិភពលោកយើងនេះ  ងងឹត
យ៉ាងដូច្នេះ?  ក្មេងប្រុសដែលជាជនរងគ្រោះម្នាក់នេះ  មាននាមត្រកូល  Guo  ក៏កំពុងតែត្រូវ
សម្រាកព្យាបាលនៅឯមន្ទីរពេទ្យ       បន្ទាប់ពីបានរកឃើញគេនៅតាមដងផ្លូវ  ពោរពេញទៅ
ដោយឈាមស្រោចពេញខ្លួន ក្រោយបាត់ខ្លួនអស់រយៈពេល ៤    ម៉ោងពីសួនច្បារក្រោយផ្ទះ
បន្ទាប់ពីក្រុមសង្គមងងឹតចាប់យកទៅ និងវះយកចេញនូវសរីរាង្គ។

គួររំឭកផងដែរ     កាលពីវេលាព្រឹកម្សិលមិញនេះ  គេហទំព័រសារព័ត៌មានយើងខ្ញុំ ក៏បានចុះ
ផ្សាយរួចម្តងមក ហើយនូវករណីខាងលើនេះ   ខណៈពេលដែលទើបតែនឹងកើតឡើងថ្មីដោ
យមានចំណងជើងធំៗថា    ៖  " អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់
ក្រោយចាប់ជំរិត (មានវីដេអូ)"

ក្មេងតូចរូបនេះ នឹងមិនអាចមើលឃើញសាជាថ្មីម្តងទៀតនោះទេ  បន្ទាប់ពីបានក្លាយជាជន
រងគ្រោះដំបូងរបស់ឧក្រិដ្ឋជនសង្គមងងឹត   ដែលចង់បាននូវប្រស្រីភ្នែក ។ បើទោះជាគ្រាប់
ភ្នែកត្រូវបានរកឃើញនូវក្បែរនោះក៏ដោយ តែប្រស្រីភ្នែកបានបាត់ទៅហើយ។

យ៉ាងណាមិញ  ក្រុមមន្រ្តីប៉ូលីសក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេ ត ដើម្បីឈានទៅដល់
ការចាប់ឃាត់ខ្លួន ជនដៃដល់ ដោយនៅក្នុងនោះ   ក៏មានការផ្តល់ជាប្រាក់រង្វាន់ដល់ទៅ ១០
០,០០០ យ័ន ដល់បុគ្គលណាមួយ ដែលអាចផ្តល់ជាព័ត៌មានលម្អិតអាចឈានដល់ការចាប់
ឃាត់ខ្លួនឧក្រិដ្ឋ​ ខណៈពេលដែលករណីមួយនេះ​ បានកើតឡើងនៅឯខេត្តShanxi ប្រទេស
ចិន ។

គួររំឭកផងដែរថា អត្ថបទសារព័ត៌មានមួយនេះ បានធ្វើអោយក្រុមមនុស្សមកពីជុំវិញ ពិភព
លោកសង្វែកចិត្តជាខ្លាំង ខ្លះរហូតដល់ស្រក់ទឹកភ្នែក នឹងខ្លះទៀត  បានលាន់មាត់ថា ពិតឬ
ដែលថាមានមនុស្សលោកឃោរឃៅដល់ថ្នាក់នេះ តើពួកគេអាចធ្វើបានយ៉ាងដូចម្តេច :( ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- អណោចអធម ៖ ក្មេងប្រុសតូច ត្រូវជនអគតិ ខ្វះភ្នែកបាត់ ក្រោយចាប់ជំរិត (មានវីដេអូ)
- បទពិសោធន៍ថ្មី ភ្នែកនៅកញ្ជឹង ក ៖ ក្រុមភ្ញៀវទេសចរ លុកលុយដល់ ទីស្នាក់អាស្រ័យ
តោកំណាច

- រកឃើញរូងភ្នំអាថ៍កំបាំង រាប់ម៉ឺន បន្សល់ទុក ពីសម័យបុរាណ (មានវីដេអូ)
- ខ្លោចចិត្ត ៖ ពលរដ្ឋស្លូតត្រង់ ៧ រូបស្លាប់យ៉ាង អណោចអធម ខណៈអាគារ រស់នៅ
បាក់រលំ

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: eyes gouged out Guo china