ក្រុមហ៊ុន Mercedes ជាក្រុមហ៊ុនមួយដែលទទួលបានការគាំទ្រទៅលើការ ផលិតរថយន្ដ ថាពិតជាមានគុណភាពល្អ ហើយទំនើប។ ស្របនិងការទទួលបានប្រជាប្រិយភាពដូច្នេះ ក្រុមហ៊ុនកាន់តែ បង្កើនសន្ទុះល្បឿននៃការផលិតឲ្យកាន់តែជោគជ័យ ហេតុនេះហើយក្នុងឆ្នាំ ២០១៤ Mercedes សូមណែរនាំបង្ហាញនូវ ចំណងដៃថ្មីមួយទៀតនោះគឺ Mercedes Benz SL 400 ។
ដើម្បីពង្រឹងវិសាលភាព នៃអ្នកជំនាញលើដងផ្លូវ Mercedes Benz SL 400 សូមធ្វើការ ឧទេ្ទសនាមចំពោះមហាជនថា ភាពទាន់សម័យ រឹងមាំ ផ្អែកលើគុណភាព គឺត្រូវបានដាក់បញ្ចូលជាមួយគ្នារួចជាស្រេចដើម្បីបង្កើតបាន ជារួបរាងមួយនេះ ហើយក្រៅពីនេះទៅទៀត មុនពេលទទួលបានលទ្ធិផលនេះឡើងក្រុមហ៊ុនបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងម៉ត់ចត់ លើការពេញនិយមរបស់ប្រិយមិត្ដ សរុបរួមមកអាចនិយាយបានថា Mercedes Benz SL 400 គឺជារថយន្ដដែលស្ថិតក្នុងក្ដីស្រមៃតែមួយគត់។
ជាការបង្ហាញ លក្ខណៈសម្បត្ដិដ៏អស្ចារ្យរថយន្ដទំនើបមួយគ្រឿងនេះ ក្រុមហ៊ុនបានដាក់បន្ថែម លក្ខណៈ ពិសេសៗ ដូចជា ការចេញក្នុងឆ្នាំផលិត ២០១៤ ដែលកំពុង តែទាន់សម័យ ប្រើសមាសភាព ៦ ម៉ាស៊ីន (V6) ខ្នាតរង្វាស់ ៣.៥ ត្រូវនិង ៣៣៣ សេស ប្រើប្រអប់លេខ អូតូ ដែលអាច រត់ល្បឿនលឿនបំផុតដល់ទៅ ២៤៩ គ.ម ក្នុងមួយម៉ោង។ ចំណែកតំលៃវិញគឺ ៨៤៩២៥ ដុល្លារ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed