CamNews

ព័ត៌មានអន្តរជាតិ 

ប្រឈមក្នុងការជាប់ពន្ធនាគារ ពេញមួយជីវិត ខណៈកាត់ផ្តាច់លឹង្គ ស្វាមីរបស់ខ្លួន បោះចូលក្នុងធុងសំរាម

ព័ត៌មានអន្តរជាតិ ៖  ស្រ្តីជាភរិយាម្នាក់  ដែលបានកាត់ផ្តាច់លឹង្គស្វាមីរបស់ខ្លួន រួចបោះចូល
ទៅក្នុងធុងសំរាម ត្រូវបានរកអោយឃើញ ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ទៅពេញ
មួយជីវិត នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ។


                       ស្រី្តជាជនជាប់ចោទ ឈ្មោះ Catherine Kieu វ័យ ៥០ ឆ្នាំ

គួរបញ្ជាក់ផងដែរថា​ ស្រ្តីដែលជាភរិយា  និងជាជនជាប់ចោទរូបនោះ មានឈ្មោះថា Catheri-
ne Kieu វ័យ ៥០ ឆ្នាំ   ខណៈពេលដែលបុរសជាស្វាមី និងជាជនរងគ្រោះមានវ័យ ៦០ ឆ្នាំ ។
យ៉ាងណាមិញ  ប្រភពសារព័ត៌មាន   ដដែលបន្ថែមថា   មូលហេតុដែលបានបណ្តាលអោយ
ស្រ្តីរូបនេះបែកគំនិត   ក្នុងការហ៊ានធ្វើបែបនេះ   ក៏ព្រោះតែគាត់បានដឹងថា   ស្វាមីរបស់ខ្លួន
មានគម្រោងលែងលះគ្នា បន្ទាប់ពីបានជួបអតីតមិត្តស្រី។


                    ស្រ្តីជាជនជាប់ចោទ អង្គុយជិតមេធាវី ការពារក្តីរបស់ខ្លួន

លើសពីនេះ  ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើបានកើតឡើងនៅរដ្ឋ កាលី
ហ្វរញ៉ា សហរដ្ឋអាមេរិក ស្របពេលដែលស្រ្តីជាភរិយា បានប្រើប្រាស់កាំបិតដែលមានប្រវែង
ដល់ទៅ ២៥   ស.ម ។ គួររំឭកផងដែរថា  បន្ទាប់ពីមានការផ្តន្ទាទោសស្រ្តីរូបនេះ  អោយជាប់
ពន្ធនាគារដល់ទៅមួយជីវិត   មេធាវីការពារក្តីជនជាប់ចោទរូបនេះ  បានអះអាងអោយដឹងថា
ស្រ្តីជាភរិយា  មានបញ្ហាខាងសតិអារម្មណ៍  តាំងពីកុមារភាព  ស្របពេលដែលលោកស្រី នា
ពេលថ្មីៗនេះ   ត្រូវបានបុរសជាស្វាមី ប្រើអំពើហឹង្សាទៅលើនាងបន្ថែមទៀតនោះ   ដែលជា
ហេតុធ្វើអោយដំណើរការរឿងក្តីមួយនេះ នៅតែបន្តមាននៅឡើយ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ដឹមីរ័រ


Tags: international news strange news unbelievable news pic