កាលពីថ្ងៃពុធម្សិលមិញនេះ លោកអគ្គនាយកក្លឹប Arsenal គឺលោក Ivan Gazidis បានបើក
កិច្ចប្រជុំពិភាក្សាពី ចំនុចខ្វះខាតចំពោះការលេងមិនបានល្អទាំងឡាយរបស់ក្រុម Arsenal
នៅក្នុងរដូវកាលនៃការប្រកួត។
យោងតាមអ្នកនាំពាក្យម្នាក់ឈ្មោះ Trust បានឲ្យដឹងថា ក្រោយកិច្ចប្រជុំ Ivan Gazidis បាន
ផ្តល់នូវលុយជាច្រើន ដល់អ្នកគ្រប់គ្រងក្រុម Arsenal គឺលោក Arsene Wenger ក្នុងការទិញ
កីឡាករថ្មីនៅដើម ខែមករាខាងមុខនេះ ដើម្បីធ្វើយ៉ាងណាឲ្យក្រុម Arsenal មានការរីកចំរើន
លូតលាស់ឡើងវិញ។
រូបភាព៖ អ្នកគ្រប់គ្រងក្រុម Arsenal គឺលោក Arsene Wenger
ប៉ុន្តែចំពោះលោក Arsene Wenger ហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទិញ
កីឡាករថ្មី ហើយប្រិយមិត្តដែលគាំទ្រក្រុម Arsenal កំពុងរងចាំនូវចម្លើយរបស់លោក។
នៅចំពោះមុខប្រិយមិត្តដែលគាំទ្រ លោក Arsene Wenger បានសូមអភ័យទោស ដែលលោក
ដឹកនាំក្រុម Arsenal មិនសូវបានល្អកន្លងមកនេះ។ លោកបានបន្តថា ពេលខ្លះ លោកពិតជា
ធ្លាប់មានកំហុសឆ្គងក្នុងការដឹកនាំក្រុម ដែលធ្វើឲ្យ Arsenal ទទួលបរាជ័យ។
យោងតាមប្រសាសន៍របស់ លោក Arsene Wenger យើងអាចប៉ាន់ស្មានបានថា កាលដែល
លោកស្ទាក់ស្ទើរក្នុងការទិញកីឡាករថ្មី ព្រោះលោកគិតថា ក្រុម Arsenal លេងមិនបានល្អ
ព្រោះតែរូបលោក មិនមែនដោយសារកីឡាករឡើយ។ ហេតុដូចនេះហើយលោក Wenger
អាចនឹងប្រឈមមុខក្នុងការលាឈប់យ៉ាងណានោះ ពិតជាធ្វើឲ្យគ្រប់គ្នាមានមន្ទិលជាខ្លាំង៕
ដោយ៖ តុលា
ប្រភព៖ sport