ព័ត៌មានអន្តរជាតិ ៖ ប្រភពសន្តិសុខ គូសបញ្ជាក់អោយដឹង ភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួរអោយដឹង ថា ហោចណាស់ ក្រុមជុលនិយម ៣៨ នាក់ ត្រូវបានសម្លាប់ ខណៈ ២៧ នាក់ផ្សេងទៀត ទទួលរងរបួស ធ្ងន់និងស្រាល ក្រោយមានការវាយឆ្មក់ វាយប្រហារ ដោយក្រុមកងកម្លាំងរបស់រដ្ឋភិបាលប្រទេសអេហ្ស៊ីប ទៅលើក្រុមឧទ្ទាមលាក់ខ្លួន នៅក្នុងទីក្រុង Rafah និងទីក្រុង Sheikh Zuweid នាខេត្ត North Sinai ។
គួររំឮកថា ប្រភពដដែល ស្រាយបំភ្លឺបន្ថែមអោយដឹងថា ៖ ការវាយឆ្មក់ វាយប្រហារសងសឹកលើកនេះបាន ចាប់ផ្តើមយប់ថ្ងៃអង្គារ រហូតដល់ព្រឹកព្រឹលឹមថ្ងៃពុធ ខណៈបានបំផ្លាញនូវជម្រកលាក់ខ្លួន ក្រុមឧទ្ទាមខាង លើបាន ៤ កន្លែង រថយន្ត ៤គ្រឿង និង ម៉ូតូ ១០ គ្រឿងផ្សេងទៀត សេចក្តីរាយការណ៍ដដែលបន្តអោយ ដឹងថា ក្រុមឧទ្ទាមខាងលើនេះ គឺជាបណ្តាញក្រុមអាល់កៃដា ដែលបានផ្សាទំនាក់ទំនង ជាមួយ នឹងក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម IS ផ្ទាល់តែម្តង ៕
- អាន ៖ ក្តៅស្លឹកត្រចៀកខ្លាំង ទ្រាំពុំបាន អេហ្ស៊ីប វាយប្រហារ ISIS ដោយទម្លាក់គ្រាប់បែក កំទេច ឬសគល់
- អាន ៖ ព្រៃផ្សៃ ៖ វីដេអូ ISIS សម្លាប់កាត់ក្បាល ជនស្លូតត្រង់ ដល់ទៅ ២១ នាក់
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ