ម៉ិចស៊ិកូ៖ តាមការអោយដឹងពីវិទ្យាស្ថានស្រាវជ្រាវផ្នែកនរវិទ្យា និងប្រវត្ដិសាស្រ្ដ នៃប្រទេស
ម៉ិចស៊ិកូ កាលពីពេលថ្មីៗថា ក្រុមបុរាណវិទូ បានរកឃើញតំបន់មួយកន្លែង ដែលមានផ្ទុកទៅ
ដោយសារធាតុមាស និងត្បូង ដែលគេអាចយកទៅកែច្នែ និងលក់បានតម្លែខ្ពស់បំផុត ក្នុងទី
ផ្សារ។
លោក Gomez ដែលជាអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា បានអោយដឹងថា រណ្ដៅដែលមានសា
រធាតុរ៉ែមាសនេះ ត្រូវបានគេរកឃើញនៅជិតពីរ៉ាមីត Feathere Serpent ដែលមានចម្ងាយ
៣០ម៉ាយ បែកខាងជើងទីក្រុងម៉ិចស៊ិកូ។
លោក Gomez បានបន្ដថា ពេលនេះផងដែរ គេបាននឹងកំពុង ប្រើម៉ាស៊ីន Robot Tlaloc II TC
ដើម្បីស្វែងរក និងប្រមូលនូវដំសារធាតុមាសទាំងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ គេបាន
ជឿយ៉ាងមុតមាំដែរថា ការទាញបាននូវសារធាតុរ៉ែមាសទាំងនេះ នឹងអាចជួយកសាងខឿន
សេដ្ឋកិច្ចប្រទេសមួយនេះ បានមួយកម្រិតធំផងដែរ៕
ដោយ៖ នារី
ប្រភព៖ newsday