ស្បែកក្បាលមានអង្គែ គឺបណ្តាលមកពីកោសិកាស្បែកក្បាលងាប់ ពូនផ្គុំគ្នាឡើង បង្កឱ្យកើតមាន
អង្គែ និង បណា្តលមកពីការទទួលទានអាហារមិនត្រឹមត្រូវ គ្មានវីតាមីន បញ្ហាស្រេ្តស និងការប្រើ
ប្រាស់ផលិតសាប៊ូកក់សក់មិនត្រូវជាមួយនឹងស្បែកក្បាលរបស់អ្នក។អង្គែកើតមាននៅលើស្បែក
ក្បាលរបស់អ្នក នឹងធ្វើឱ្យអ្នកមានភាពរមាស់ ដូចជាមានកម្ទេចធូលីដីនៅជាប់ស្បែកក្បាល។
ប៉ុន្តែសូមកុំបារម្ភ ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវរូបមន្តធម្មជាតិងាយៗ មួយចំនួនដែល
មានប្រសិទ្ធិខ្ពស់បំផុត អាចព្យាបាលកំចាត់អង្គែបានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកប្រេងដូង ៤ស្លាបព្រាបាយ ដាក់កំដៅក្នុង ខ្ទះ បន្ទាប់មក ដាក់ដុំ camphor ១ដុំ
ចូល រួចចាក់ចូលកូនចាន ១ កូនចូលគ្នាឱ្យសព្វ ទុកឱ្យត្រជាក់ រួចយកមកម៉ាស្សានៅលើស្បែក
ក្បាល មុនពេលចូលគេង ទុករយៈពេល១យប់ និងលាងសម្អាតស្បែកក្បាលចេញនៅពេលព្រឹក
ជាការស្រេច។
វិធីទី២៖ សូមយកគ្រាប់ធញ្ញជាតិ fenugreek ២ស្លាបព្រាបាយ ដាក់ត្រាំក្នុងទឹក១យប់ បន្ទាប់មក
ប្រើកន្រ្តង ចាក់ទឹកចេញស្រង់យកតែគ្រាប់ រួចកិនគ្រាប់ធញ្ញជាតិ fenugreek ឱ្យម៉ដ្ឋ យកវាមក
ម៉ាស្សានៅលើស្បែកក្បាលរបស់អ្នក ចុងក្រោយលាងសម្អាត ស្បែកក្បាលចេញជាមួយនឹងទឹក
soap-nut ជាការស្រេច។
វីធីទី៣៖ សូមយកស៊ុត២គ្រាប់យកតែផ្នែកពណ៌ លាយជាមួយនឹងទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ
កូរចូលគ្នាឱ្យសព្វ លាប ឬម៉ាស្សានៅលើស្បែកក្បាល ទុករយៈពេល ៣០នាទី រួចលាងសម្អាត
ទឹកចេញជាការស្រេច។
វិធីទី៤៖ សូមយកស្លឹកស្តៅ ១ក្តាប់ កិនឱ្យម៉ដ្ឋ ត្រាំនៅក្នុងទឹកមានចំណុះ កន្លះលីត្រ កូរចូលគ្នា
ឱ្យសព្វ រួចលាងសម្អាតស្បែក និងសក់របស់អ្នក ជាមួយនឹងទឹកនេះ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda