CamNews

កីឡាអន្តរជាតិ 

Floyd ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួត ហើយឆ្លៀតឱកាសបកស្រាយមូលហេតុ ដែលគាត់មិនចង់ប្រកួតក្នុងពេលឆាប់ៗ

ព័ត៌មានកីឡា៖ វាគឺស្ថិតក្នុងពេលមួយដ៏ច្បាស់លាស់ពិតប្រាកដ​ក្រោយពី Floyd Mayweather​​​ និង​​ ​Manny​ ​​​Pacquiao ពួកគេទាំង ២ សម្រេចប្រឈមមុខគ្នាលើខ្សែវៀនប្រកួត នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ​២០១៥ បើយោងតាមព័ត៌ប្រចាំថ្ងៃ របស់ញូវយ៉ក។​

ដោយយោងតាមការឆ្លើយតបនឹងសេចក្ដីស្រេកឃ្លានប្រយុទ្ធរបស់ ប៉ាក់ គឺអៅ តែងតែប្រកាសងោចៗលើ​បណ្ដាញព័ត៌មាន Floyd ក៏សម្រេចរើសពេលប្រយុទ្ធដ៏ល្អបំផុត​នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ​២០១៥ ​។ ហើយ​បើទោះបីជាគាត់សម្រេចចិត្ដនិង ការប្រកួតមួយនេះមែន គាត់សូមបន្ទោសដល់ពាក្យសម្ដីរាប់ម៉ាត់របស់ លោក  Bob Arum ដែលជាអ្នកដឹកនាំការប្រកួតរបស់ ប៉ាក់ គឺអៅ កំពុងតែធ្វើឲ្យមានការ​បែកបាក់ដល់ការចរចាគូរប្រកួតមួយនេះ។ ដោយពាក្យសម្ដីបន្ទោសទាំងនោះគាត់បានលើកឡើងថា Floyd ម្នាក់នេះ​ មិន​មែន​ជាមនុស្ស​កំសាកដូចអ្នករាល់គ្នាគិតនោះទេ ហើយលោក Bob Arum គឺកំពុងតែបញ្ឈប់ការប្រកួតមួយ​នេះ តាមពិត​ពួកយើងទាំង ២ កំពុងតែព្រមព្រាងគ្នា ស្វែងរកថ្ងៃដែលល្អសម្រាប់ការប្រកួតមួយនេះ អស់រយៈពេលជា​យូមកហើយ ។ គឺគាត់ទេជាអ្នកបំបែកពួកយើងទាំង ២ ខ្ញុំចង់ប្រកួតជាមួយប៉ាក់ គឺអៅមិនតិចឆ្នាំនោះទេ​។​

ដូចគ្នានោះផងដែរ ព័ត៌មានក៏បានបន្ដទៀតថា​​ Floyd ពិតជាមានបំណងចង់ប្រកួតជាមួយនិង ប៉ាក់ គីអៅ​ប្រាកដមែនរហូតមកទល់ពេលឥលូវ ប៉ុន្ដែវាគឺទំនងជាមានបញ្ហាត្រូវប្រឈមមុខច្រើនក្នុងស្ថានភាពមួយនេះ តួយ៉ាង ដោយគាត់យល់ថា ប៉ាក់ គីអៅ​ ធ្លាប់ប្រើប្រាស់ថ្នាំ PEDs ជាប្រភេទថ្នាំជំនួយកម្លាំងដល់ការ​ប្រកួត ដែលនេះជាមួលហេតុធ្វើឲ្យ​ ប៉ាក់ គីអៅ មិនព្រមធ្វើតេស្ដពិនិត្យមើលសុខភាព ហើយចង់ប្រកួត​ជា​មួយគាត់ភ្លាមៗតែម្ដង។ ហើយសម្រាប់ការប្រកួតនេះ​ ប៉ាក់ គីអៅ ត្រូវ Floyd យល់ព្រមផ្ដល់ឲ្យត្រឹមតែ​ ៤០ លានដុល្លារពីថវិការដែលរកចំណូលបានពីកម្មវិធីមួយនេះ ។ 


ដោយ៖ អឿ អ៊ុយ
ប្រភព៖ eurweb 


Tags: Boxer News Manny Pacquiao