CamNews

យល់ដឹង 

Top 10 ទីកន្លែង ទាំង ១០ Check ins ច្រើនបំផុត នៅសឹង្ហបុរី និងលើសកលលោក

ព័ត៌មានអន្តរជាតិ ៖ អំឡុងឆ្នាំនេះ តើអ្នកធ្វើការ Check ins នៅកន្លែងណាច្រើនជាងគេបំផុត ? យ៉ាងណា មិញយោងតាមសម្រង់ទិន្នន័យ រំឮកឡើងវិញ ពាក់ព័ន្ធនឹងហ្វេសប៊ុកអំឡុងឆ្នាំនេះ     Universal Studios Singapore Marina Bay Sands និង​ Gardens by the Bay គឺជា ទីកន្លែង    ដែល ឈរលំដាប់កំពូលមាន អ្នក Check ins ច្រើនបំផុតនៅក្នុងប្រទេស សឹង្ហបុរី អំឡុងឆ្នាំនេះ ។


ប្រភពសារព័ត៌មានពីទំព័រ Channelnewsasia អោយដឹងថា ចំណោមបេក្ខភាពទីកន្លែង   កំពូលទាំង ១០ នេះ ក្នុងនោះ ទីកន្លែង ៥ មានទីតាំងស្ថិតនៅរមណីយដ្ឋាន Sentosa ។ ​ ទន្ទឹម​​​   នឹងគ្នានេះ ប្រធានបទកំ ពូល ៣ មានការលើកឡើងច្រើនជាងគេបំផុត អំឡុងឆ្នាំនេះ​ មកពីជុំវិញពិភពលោក  រួម     មានដូចជា ៖ World Cup , Germany និង Brazil elections ជាដើម ។ ខណៈប្រធានបទផ្សេងៗទៀត ដែលទទួលបាន ចំណាប់អារម្មណ៍រួមមានដូចជា លោក Robin Williams​ ដែលបានសម្លាប់ខ្លួន កាលពីថ្ងៃទី   ១១ ខែសីហា ល្បែង the Ice Bucket Challenge និង Malaysia Airlines ជើងហោះហើរ MH370 និង MH17 ជាដើម ។


បើយោងតាមបណ្តាញទំនាក់ទំនងសង្គមយក្ស ហ្វេសប៊ុក ករណីកិច្ច រំឮកឡើងវិញ អាចត្រឹមត្រូវទៅបាន ដោយមានការពិនិត្យយ៉ាងត្រឹមត្រូវជាទីបំផុត តាមរយៈ ភាពញឹកញាប់ នៃការលើក   ឡើងប្រធានបទ ក៏ ដូចជាទីកន្លែង នៅក្នុងទំព័រ ហ្វេសប៊ុក ចាប់តាំងពីដើមឆ្នាំ មករា​ ដល់ចុងឆ្នាំ​ ខែធ្នូ ។  ជ្រាបកាន់តែច្បាស់ ក្រឡេកមើល នូវបញ្ជីរាយនាមទីកន្លែង ពេញនិយម ទាំង ១០ មានការ Check ins   ច្រើនជាងគេងបំផុត នៅក្នុងប្រទេស សឹង្ហបុរី អំឡុងឆ្នាំ ២០១៤ និង បណ្តាប្រធានបទ ពេញនិយមបំផុត ប្រចាំឆ្នាំ ២០១៤ មក ពីជុំិវញពិភពលោក ៕

Most checked-into places in Singapore:

  1. Universal Studios Singapore
  2. Marina Bay Sands
  3. Gardens by the Bay
  4. Sentosa Island
  5. Singapore Zoo
  6. Resorts World at Sentosa
  7. S.E.A. Aquarium, Marine Life Park
  8. Merlion Park @ Singapore
  9. Singapore Flyer
  10. Trick Eye Museum
  11. Top global topics of 2014:

    1. World Cup
    2. Ebola virus outbreak
    3. Elections in Brazil
    4. Robin Williams
    5. Ice Bucket Challenge
    6. Conflict in Gaza
    7. Malaysia Airlines
    8. Super Bowl
    9. Michael Brown/Ferguson
    10. Sochi Winter Olympics


    ប្រែសម្រួល ៖ កុសល
    ប្រភព ៖ Channelnewsasia


Tags: Int news Breaking news World news Unt news Hot news Singapore Mumbai India