CamNews

យល់ដឹង 

ឆ្នេរសមុទ្រដែលសម្បូរស្រីស្អាត​ មុនកីឡាអូឡាំពិក ២០១២


អង់គ្លេស៖ តាមសេចក្ដីរាយការណ៍របស់ពត៌មានក្រុង London បានអោយដឹងថា ដោយ
សារតែអាកាសធាតុ មានភាពប្រក្រតីឡើងវិញ ព្រមទាំងនឹងមានការប្រកួត កីឡាអូឡាំពិក
២០១២ផង ដូច្នេះមានប្រជាជនរាប់លាននាក់​ មកពីជុំវិញពិភពលោក បាននាំគ្នាធ្វើដំណើរ
ទៅលំហែរកំសាន្ដនៅឯមាត់សមុទ្រយ៉ាងច្រើនកុះករ។ ​

 

គួររំឭកផងដែរថា កាលពីដើមខែ ឧសភា និងខែមិថុនា ប្រទេសអង់គ្លេស មានកំណើនសីតុ
ណ្ហភាពក្ដៅខ្លាំងបំផុត។ ប៉ុន្ដែពេលនេះ បើតាមការអោយដឹង​ ពីការព្យាករណ៍ផ្នែកអាកាស
ធាតុបានអោយដឹងថា សីតុណ្ហភាពពេលនេះគឺចុះដល់​ ៣០.៤ អង្សារសេហើយ។ ស្ថេរភាព
នៃអាកាសធាតុនេះហើយ បានជំរុញអោយមនុស្ស ជាពិសេសនារីស្អាតៗ នាំគ្នាធ្វើដំណើរ
ទៅកាន់មាត់សមុទ្រ។



បើតាមការអោយដឹងពីក្រសួងទេសចរណ៍អង់គ្លេស បានអោយដឹងថា​ ក្នុងរយៈពេលប៉ុន្មាន
ថ្ងៃមុនការប្រកួតកីឡាអូឡាំពិកនេះ គឺកំណើនភ្ងៀវទេសចរណ៍មានការកើនឡើងគួរអោយ
គាត់សម្គាល់។ ពោលគឺថា ភ្ងៀវដ៏ច្រើនសន្ទឹកសន្ទាប់នោះ គឺភាគច្រើនជាភ្ងៀវដែលមកចូល
រួមប្រកួតកីឡាអូឡាំពិក​ឆ្នាំ ២០១២ ។



តាមប្រភពដដែលបានអោយដឹងថា តំបន់មាត់សមុទ្រដែលមានភ្ងៀវទេសចរណ៍ច្រើនជាង
គេ គឺមាត់សមុទ្រ South Crnwall Porthcurno ស្ថិតនៅប៉ែកខាងត្រូងនៃចក្រភពអង់គ្លេស។
ភ្ងៀវរាប់លាននាក់ បានមកប្រមូលផ្ដុំគ្នា​ យ៉ាងច្រើនកុះករ អ្នកខ្លះងូតទឹកលេង អ្នកខ្លះអង្គុយ
ជជែកគ្នាលេង ពីការប្រកួតកីឡាអូឡាំពិក​​ ដែលនឹងបើកការប្រកួត នៅថ្ងៃទី ២៧​​ ខាងមុខ
នេះ៕

ដោយ៖ សារិន
ប្រភព៖​ dailymial

 

 


Tags: lifestye knowdement the beach is more beautiful women