កោះ Tashirojima គឺជាកោះតូចមួយដែលនៅក្បែរទីក្រុង Ishinomaki ប្រទេសជប៉ុនដែល
ត្រូវបានគេដាក់ឈ្មោះក្រៅថាកោះសត្វឆ្មា ដោយសារកោះមួយនេះមានសត្វឆ្មារស់នៅ
ច្រើនជាងមនុស្សទៅទៀតហើយមានអាគារផ្សេងៗ និងរចនាបទបែបដូចជារាងសត្វឆ្មា
ដោយប្រជាជនជប៉ុនភាគច្រើនគេមានជំនឿថា ការចិញ្ចឹមឆ្មាអាចនាំមកនូវភោគទ្រព្យនិង
សំណាងល្អ តាមប្រភពមួយទៀតបានអោយដឹងថាអ្នករស់នៅលើកោះនេះកាលពីដើម
គឺគេប្រកបរបរចិញ្ចឹមដង្កូវនាងយកសូត្រហើយពួកគេបានចិញ្ចឹមឆ្មាជាច្រើនដើម្បីការពារ
សត្វកណ្ដុរកុំអោយមកយាយីដង្កូវនាងរបស់ពួកគេបន្ទាប់មកឆ្មាទាំងនោះក៏ចាប់ផ្ដើមតផៅ
សណ្ដានលើកោះនោះរហូតដល់សព្វថ្ងៃហើយមានចំនួនច្រើនជាងមនុស្សដែលរស់នៅ
លើកោះនោះទៅទៀតព្រោះនៅលើកោះតូចមួយនោះមានមនុស្សរស់នៅប្រមាណជាង
១០០នាក់តែប៉ុណ្ណោះ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ amusingplanet