CamNews

សុខភាព 

វិធីងាយៗ ជួយឱ្យអ្នក ឆាប់ចូលគេង និង គេង លក់ស្កប់ស្កល់

តើអ្នកទាំងអស់គ្នាមានអារម្មណ៍ គេងមិនលក់ ឬ គេងមិនលក់ស្កប់ស្កល់ នៅពេលយប់ដែរ ឬទេ?
ការមិនលក់នៅពេលយប់ គឺបណ្តាលមកពីមូលហេតុជាច្រើនដូចជា៖ គិតច្រើនពេកដែលគេហៅ
ថាស្រ្តេស  បារម្ភពីនរណាម្នាក់  ពិបាកចិត្ត និង មានហេតុផលជាច្រើនផ្សេងទៀត។ ការគេងមិន
លក់ ឬ មិនបានគ្រប់គ្រាន់ គឺអាចធ្វើឱ្យមានសុខភាពមិនល្អ មានអារម្មណ៍មិនល្អ ឆាប់ខឹង និង ធ្វើ
សម្រស់ស្បែកមុខរបស់ឆាប់ជ្រួញ។

ខាងក្រោមនេះយើងសូមណែនាំអ្នកឱ្យសាកល្បងទទួលទានអាហារធម្មជាតិមួយចំនួនដែលអាច
ជួយឱ្យអ្នកឆាប់ចូលគេង និង គេងលក់បានស្កប់ស្កល់ល្អ។

ទឹកដោះគោ៖ ផឹកទឹកដោះគោក្តៅឧណ្ឌៗ ១កែវ មុនចូលគេង  នឹងជួយឱ្យអ្នកឆាប់ងងុយគេង ពី
ព្រោះនៅក្នុងទឹកដោះគោមានផ្ទុកនូវសារធាតុ ជាច្រើន ដែលអាចជំរុញឱ្យអ្នកឆាប់ងងុយគេងនៅ
ពេលយប់បានយ៉ាងងាយស្រួល។

ផ្លែចេក៖ គឺជាប្រភពនៃអាហារធម្មជាតិដ៏មានអត្ថប្រយោជន៍បំផុតសំរាប់សុខភាពរាងកាយរបស់
មនុស្ស ដោយសារតែ នៅក្នុងផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹម និងវិតាមីន B6 ដែលអាច
ដែលជួយជំរុញឱ្យអ្នក មានអារម្មណ៍ថា ចង់ចូលគេង។

វិធី៖ សូមយកផ្លែចេក ១ផ្លែ លាយជាមួយនឹងទឹកដោះគោ ១ពែង រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក
ផឹកវា ១ម៉ោង មុន ចូលគេង ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Superfoods to Sleep Better