ជាទូទៅ ក្នុងរាត្រីផ្សំដំណេក បន្ទាប់ពីរៀបការរួច គឺជាពេលវេលាមួយដ៏ វិសេសវិសាលខ្លាំងណាស់ ហើយក៏ជាពេលវេលាដំបូងគេ ដែលគូស្វាមីភរិយា ទាំងពីរបានរួមភេទជាមួយគ្នា ។ អស់រយៈពេលយូរមកហើយ ដែលមនុស្សស្រីនៅ រក្សាព្រហ្មចារីយ៍ របស់ខ្លួនសម្រាប់ថ្ងៃនេះ ហើយអ្នកក៏មិនគួរឲ្យ វារំលងដោយឥតប្រយោជន៍ដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនបានបង្កើតអ្វីដែលមានសារៈសំខាន់ច្រើន ក្នុងពេលដំបូងនៃ ការរៀបការរបស់អ្នកទាំងពីរឡើយ ដូច្នេះអ្នកគួរតែយកឱកាសនេះ ដើម្បីបង្កើតនូវឥទ្ធិពលល្អៗដល់អ្នកទាំងពីរ ហើយក៏អាចសម្រាប់ជីវិតផ្លូវភេទក្នុងនាម ជាប្តីប្រពន្ធនៅថ្ងៃមុខទៀតបានដែរ ។
បម្រាមមិនឲ្យរួមភេទ មុនពេលរៀបការ
អ្នកកំពុងតែពេញចិត្ត លើគ្នាទៅវិញទៅមក ប៉ុន្តែអ្នកត្រូវតែរក្សាចិត្តឲ្យថេរជានិច្ច ដើម្បីកុំឲ្យមានការរួមភេទទោះ បីជាពេលវេលា ណាពិសេសក៏ដោយ ។ ក្នុងអំឡុងពេលមុនពេលរៀបការ ការបិទសិទ្ធិមិន រួមភេទគ្រប់រូបភាព ទាំងអស់វានឹងធ្វើឲ្យចំណង់ ផ្លូវភេទរបស់អ្នកទាំងពីរ ឡើងខ្លាំងក្នុងរាត្រីផ្សំដំណេក ។ ដូច្នេះដើម្បីឲ្យការងារនេះបានសម្រេច យើងមានរូបមន្តមូលដ្ឋានមួយ គឺកុំរស់នៅជាមួយគ្នា ដូចធម្មតាយូរពេក ។ ប្រសិនបើអ្នកធ្លាប់តែជួបគ្នា ពីរបីថ្ងៃក្នុងមួយសប្តាហ៍ ចូរប្រើពេលជួបគ្នា តែមួយថ្ងៃទៅបានហើយ ពេលនោះអ្នកក៏មិនមាន អារម្មណ៍ចង់រួមភេទជាមួយនាងខ្លាំងដែរ ។ ដើម្បីឲ្យការដាក់បម្រាមនេះ កាន់តែមានប្រសិទ្ធភាព ចូរធ្វើកិច្ចសន្យាជាមួយគ្នាថា មិនឲ្យមានការរួមភេទទាំងអស់ ។
ជ្រើសរើសបន្ទប់ផ្សំដំណេក
អ្នកប្រហែលជាបានរស់នៅជាមួយគ្នារួចទៅហើយ មុនពេលមិនទាន់រៀបការ ប៉ុន្តែដើម្បីឲ្យរាត្រីផ្សំ ដំណេករបស់អ្នកប្រព្រឹត្ត ទៅយ៉ាងពិសេសនោះ អ្នកគួរតែផ្លាស់ប្តូរ កន្លែងផ្សេងក្រៅពីផ្ទះវិញទៅ ។ ចូរចំណាយពេលកក់បន្ទប់ក្នុងសណ្ឋាគារ ដ៏ល្អមួយយប់ទៅ ។ អ្វីដែលសំខាន់គឺអ្នកគួរតែ ផ្លាស់ប្តូរទីកន្លែងដែល ធ្លាប់ប្រើជីវិត ផ្លូវភេទរាល់ថ្ងៃ របស់អ្នកមកបង្កើត ជាពេលវេលាដំបូង សម្រាប់ជីវិត ប្តី និងប្រពន្ធវិញ ដើម្បីឲ្យមើលទៅ មានលក្ខណៈប្លែក និងអស្ចារ្យ ។
ជួយដោះ សម្លៀកបំពាក់ឲ្យនាង
នេះគឺជាឱកាសមួយដែលអ្នកនឹងមានស្ថានភាព មុខក្រហម ហើយសម្រាប់ការស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ និងដោះចេញវិញ ជាពិសេសខាងកូនក្រមុំ ។ ក្នុងពេលនេះចូរចំណាយពេលជួយដោះសម្លៀកបំពាក់ឲ្យនាង ដើម្បីអ្នកអាច ផ្តល់នូវការបរបោសអង្អែល លើរាងកាយរបស់នាងបាន ។ ចូរចងចាំថា មិនត្រូវធ្វើឲ្យនាងមានភាព ស៊ាំចិត្តនឹងយើងនូវអ្វីដែល អ្នកកំពុងធ្វើនោះឡើយ ប៉ុន្តែវាជាការសប្បាយទៅវិញទេ បើអ្នកធ្វើវាបានយ៉ាងល្អ ។
ឥឡូវនេះអ្នកបានរៀបការ ជាមួយគ្នារួចហើយ អ្នកក៏អាចលុបបំបាត់ចោលនូវអ្វី ដែលអ្នកមិនចង់ធ្វើចំពោះនាងបានដែរ ផ្ទុយទៅវិញ ចូររីករាយជាមួយនឹងជីវិតផ្លូវភេទ របស់អ្នកទាំងពីរក្នុងនាមជាប្តីប្រពន្ធ ។ ការរួមភេទជាមួយមនុស្ស ដែលយើងរៀបការ ជាមួយមិនត្រូវកើតជាអារម្មណ៍ ធុញទ្រាន់ឡើយ ហើយចូរចាប់ផ្តើមបង្កើត នូវស្ថានភាពពិសេសៗសម្រាប់ការរួមភេទ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល