CamNews

ព័ត៌មានអន្តរជាតិ 

យប់មិញ អាមេរិក បើកការវាយប្រហា​រ តាមអាកាសទាំងយប់ ដោយបាញ់ ម៉ីស៊ីល ស្លាប់មនុស្សហោចណាស់ ៥ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២ នាក់ផ្សេងៗ រងរបួសធ្ងន់ និង ស្រាល នៅពេលដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារ  តាម​​  អាកាសទាំង យប់ ដោយធ្វើការបាញ់ម៉ីស៊ីល ទៅលើគោលដៅ តំបន់កុលសម្ព័ន្ធ ភាគ  ពាយព្យ  ប្រទេស ប៉ាគីស្ថាន ពោល តំបន់ South Waziristan នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក ។ 


ទូរទស្សន៍ Dawn TV បានអះអាងអោយដឹងថា យន្តហោះចម្បាំង សហរដ្ឋអាមេរិក បានធ្វើការវាយប្រ ហារកន្លែងធ្លាក់ខ្លួន របស់ក្រុមសកម្មប្រយុទ្ធ ដោយបានបាញ់ម៉ីស៊ីលទៅលើគោលដៅ   ចម្បង  តំបន់ Shawal នៃ South Waziristan ជាតំបន់កុលសម្ព័ន្ធមួយដែលមានភាពចលាចល នៅតាមបណ្តោយព្រំ ប្រទល់ដែន ប្រទេស ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ។


របាយការណ៍ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មុននឹងធ្វើ   ការវាយប្រហារ ទៅលើតំបន់ កុលសម្ព័ន្ធខាងលើ អាមេរិកក៏បានបើកការវាយប្រហារ ស្រដៀងគ្នានេះ ដែរ ទៅលើតំបន់ North Wa - ziristan នាភូមិ Kandh Gara ។ ដោយឡែក ពុំទាន់ មានសេចក្តីរាយការណ៍ ណាមួយ   អះអាងអោយ ច្បាស់នៅឡើយទេ ថាតើ ជនរងគ្រោះ  ដែលបានស្លាប់នោះ ជា  អ្នកណា អោយពិតប្រាកដ ក៏ប៉ុន្តែ បើ តាមការអះអាង ពីប្រជាជនក្នុងតំបន់ ជនរងគ្រោះ   ទាំងនោះ គឺជា  សមាជិក ក្រុមសកម្មប្រយុទ្ធជាន់ ខ្ពស់ ដែលជាគោលដៅ ចម្បងក្នុងការវាយប្រហារ លើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news Pakistan Kabul Mosque