ជំងឺឈឺខ្នង គឺជាសំដៅទៅលើអាការឈឺចុករោយខ្នងផ្នែកខាងលើ ខាងក្រោម និងផ្នែកកណ្តាលនៃ
ខ្នង។ ជំងឺឈឺចុករួយខ្នង បង្កឡើងសារតែ ការវិវត្តន៍នៃអាយុ ការលើកវត្ថុធ្ងន់ៗ លើសពីកម្លាំង ការ
អង្គុយមិនបានសមរម្យ និង បណ្តាលមកពីការគ្រោះថ្នាក់ផ្សេងៗ ដែលប៉ះត្រូវនឹងខ្នង។
ក្រោមនេះ យើងសូមណែនាំ ជូនលោកអ្នកនូវរូបមន្តធម្មជាតិ ដ៏កំពូល អាចព្យាបាលកំចាត់ជំងឺ ឬ
អាការឈឺចុករួយខ្នង បានយ៉ាងមានប្រសិទ្ធិភាព ក្នុងរយៈពេលដ៏ខ្លី។
វិធីទី១៖ សូមយកស្រូវសាឡី ៦០ក្រាម ដាក់ត្រាំទឹក ទុក ១យប់ បន្ទាប់មក លាយជាមួយនឹងម្ស៉ៅ
coriander ២ ស្លាបព្រាកាហ្វេ នៅពេលព្រឹក និងម្ស៉ៅ cuscus ២ ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ
យកមកលាយ ជាមួយនឹងទឹកដោះគោ ២៥០មីលីលីត្រ រួចចាក់ចូលទៅក្នុងឆ្នាំងដាំទឹក ទុករយៈ
ពេល ២០នាទី រួចទទួលទានវា ពេលនៅក្តៅឧណ្ឌៗ ជាការស្រេច។
ចំណាំ៖ ម្ស៉ៅ coriander និង ម្ស៉ៅ cuscus អាចរកទិញបាន នៅតាមបណ្តាផ្សារទំនើប។
វិធីទី២៖ សូមយកខ្ទះឆាមួយ រួចចាក់ប្រេងដូង ៦០មីលីលីត្រ ចូល បន្ថែមខ្ទឹមស ចំនួន ៨ ទៅ ១០
ក្លែប ចូល បន្ទាប់មកបើកភ្លើងកម្តៅ រហូតដល់ខ្ទឹមស ប្រែពណ៌ទៅជាពណ៌ត្នោតចាស់ ទុកឱ្យវានៅ
ក្តៅឧណ្ឌៗ យកមកលាបនៅលើខ្នង កន្លែងដែលមានអាការឈឺចុករួយ ដោយប្រើដៃម៉ាស្សាថ្នមៗ
ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda