CamNews

ព័ត៌មានអន្តរជាតិ 

ថាមែនមែន ៖ វិភាគ Black Box ទី ២ នៅតែរកឃើញ សហពីលុត មានចេតនា បើកយន្តហោះទម្លាក់ បុកជ្រលងភ្នំ ដដែល

ព័ត៌មានអន្តរជាតិ ៖ ទិន្នន័យ ពីប្រអប់អប់ខ្មៅ ទី ២ នៃយន្តហោះធ្លាក់ ជា    ឧបករណ៍ ថតទិន្នន័យហោះ ហើរ ពីយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Germanwings ដែលបានធ្លាក់ចុះ នៅ ជ្រលងភ្នំ Alps ប្រទេស​នោះបំភ្លឺអោយដឹងថា សហពីលុត បើកយន្តហោះ ពិតជាមាន  ចេតនា  ក្នុងការ  បង្កើន ល្បឿន បើកចុះ ជម្រាល នេះបើយោងតាមគូសបញ្ជាក់ ពីក្រុមអ្នកស៊ើបអង្កេត ប្រទេស បារាំង ។


ក្រុមការងារ ស៊ើបអង្កេតមួយក្រុមនេះ បញ្ជាក់ក្តែងៗអោយដឹងថា ៖ សហពីលុត លោក Andreas Lubitz បានប្រើប្រាស់នូវ ប្រព័ន្ធហោះហើរយន្តហោះ ដោយស្វ័យប្រវត្តិ ជាច្រើន  លើក  ច្រើនសា ដោយកំណត់ យកបន្ថែមល្បឿន បើកចុះជម្រាល ផ្ទាល់តែម្តង ។ របកគំហើញ កើត  ចេញ  ពីការវិភាគប្រអប់ខ្មៅទី ពីរ លើកនេះ គឺវាដូចទៅនឹងការសន្មត់ កើតចេញពីការវិភាគប្រអប់ខ្មៅ ទី មួយដូចគ្នាដែរពោលសហពីលុត លោក Lubitz មានចេតនាបើកយន្តហោះ ទម្លាក់ ដោយបង្ខាំង កាពីទែន យន្តហោះ អោយនៅក្រៅបន្ទប់ កាប៊ិន ។ គួរបញ្ជាក់ថា ក្រុមអ្នកដំណើរទាំងអស់ សរុបមានដល់ទៅ ១៥០  នាក់ បានស្លាប់បាត់បង់ជីវិត គ្មានសល់ នោះទេ ។ ពួកគេមានវត្តមាននៅលើយន្តហោះ ជួបគ្រោះ  ខាង លើ អំឡុងពេលហោះហើរ ពី ទីក្រុង Barcelona ទៅកាន់ទីក្រុង Duesseldorf នាថ្ងៃទី ២៤ ចុងខែមីនា ឆ្នាំ​ ២០១៥ កន្លងទៅ ៕

 

- អាន ៖ រកឃើញ ពីលុត រងមន្ទិលសង្ស័យ បើកយន្តហោះ ទម្លាក់ ធ្លាប់ ប៉ុនប៉ង សម្លាប់ខ្លួន រហូតព្យា​បាលជម្ងឺផ្លូវចិត្ត

 


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash