CamNews

ប្លែកៗ 

ឯតទគ្គកម្មថ្មី ស៊ុបដំឡូងច្រើនជាងគេ ប្រចាំ ២០១២

កាលពីថ្ងៃសៅរ៍នេះលោកមេចុងភៅ Joël Robuchon និងសិស្សជាង ២០០ នាក់ទៀតបានចូលទៅ
ក្នុងអាគាររបស់ក្រុមប្រឹក្សា Guinness World Record នៅទីក្រុងប៉ារីស ដើម្បីទទួលនូវឈ្មោះជាក្រុម
ដែលបានចំអិនស៊ុបដំឡូងបារាំងដែលបានចំអិនច្រើនជាងគេ។

ការចំអិនស៊ុបដំឡូងនេះត្រូវបានគេធ្វើនៅសួនរ Le Futuroscope ដែលបានចាប់ផ្ដើមចំអិននាម៉ោង
៦ កន្លះព្រឹកហើយត្រូវបានឆ្អិនរួចរាល់នាម៉ោង ១១ កន្លះព្រឹក ក្នុងរយៈពេលជាង ៥ ម៉ោងពួកគេទាំង
២០១ នាក់បានចំអិនស៊ុបដំឡូងដែលមានទំងន់សរុប ២២៩៧ ផោន។

ស៊ុបនេះត្រូវបានគេចំណាយដំឡូងបារាំង ៨០០ គីឡូ ប័រដែលជាវពេញទាំងទីក្រុងដែលមានទំងន់
ជាង ៥៥០ ផោន និងទឹកដោះគោចំនួនជាង ៨០ ធុងធំ។ ស៊ុបនេះត្រូវបានជាប់ឯតទក្កកម្មពិភពលោក
ជាស៊ុបដែលចំអិនដោយមនុស្ស ២០០ នាក់និងមានទំងន់ធ្ងន់បំផុតប្រចាំឆ្នាំ ២០១២៕


ដោយ៖ ម៉ូកា 


Tags: france world record