CamNews

យល់ដឹង 

ក្រុមអ្នកវិទ្យាសាស្ត្រ ផលិត​ឱសថ​រារាំង ការឆ្លង​រាលដាល​​មេរោគ​អេសដ៏ បាន​​ជោគជ័យ

វ៉ាស៊ីនតោន៖ ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក បានផលិតថ្នាំប្រឆាំង និងរារាំងមិនឲ្យមាន ការជ្រៀតចូលនូវវីរុសបង្ក ជំងឺអេដស៏ដោយ ទទួលបានជោគជ័យ ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៤ថា ប្រភេទថ្នាំដែលអាច រារាំងដល់ការជ្រៀតចូល របស់វីរុសបង្កជំងឺអេសដ៏ ត្រូវបានផលិតឡើងដោយ ការចាក់បញ្ចូលតែមួយមុខគត់ ដែលវាមានប្រសិទ្ធិភាព ក្នុងការប្រឆាំងនឹងការឆ្លង រោគអេដស៏បានលើសពី៣ខែ ។

នៅក្នុងអត្ថបទដែលបាន ចុះផ្សាយដោយ ទស្សនាវដ្តីវិទ្យាសាស្ត្រ របស់សហរដ្ឋអាម៉េរិក បានឲ្យដឹងថា ឱសថដែលគេផលិត ឡើងនោះមានឈ្មោះថា GSK 744LA វាមានប្រសិទ្ធិភាពខ្ពស់ក្នុង ការរារាំងការឆ្លងរោគ ពោលគឺវិរុសដែល នៅក្នុងខ្លួនសត្វស្វា (SHIV) ដែលឆ្លងមកមនុស្ស នោះគឺពិតជាអាច ការពារបានប្រាកដមែន ។

ប៉ុន្តែបើតាមការអះអាងរបស់លោក David Ho អ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជា្រវ រោគអេសដ៏ នៅក្រុងញ៉ូវយ៉ក បានបញ្ជាក់ថា ចំពោះប្រសិទ្ធិភាព និងសុវត្ថិភាពរបស់ឱសថនេះ មិនទាន់បានចាក់បញ្ចូលផ្ទាល់ ទៅក្នុងខ្លួនមនុស្ស យើងនៅឡើយទេ ។ ប៉ុន្តែបើតាមការដឹង វាអាចមានប្រសិទ្ធិភាព ចន្លោះពី៣ដល់៤ខែ បន្ទាប់ពីចាក់ឱសថនេះ រួចចូលក្នុងខ្លួនមនុស្សយើង ។

ទោះជាយ៉ាងណា យើងជឿជាក់ថាឱសថនេះ នឹងត្រូវចាក់រំលឹករាល់៣ខែម្តង ជាការប្រសើរ ព្រោះថា "វាអាចជួយប្រឆាំង នឹងការឆ្លងវីរុស HIV បានដោយសារនេះកើត ចេញពីការខិតខំរបស់យើង" ។

អ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវ រូបនេះបានបញ្ជាក់ថា នឹងធ្វើការពិភាក្សាជាមួយ ក្រុមហ៊ុនផលិតឱសថនេះ ដើម្បីយកទៅចាក់ បញ្ចូលក្នុងខ្លួនមនុស្ស ហើយការអនុវត្តន៍នឹងធ្វើឡើង មុនគេនៅក្នុងប្រទេសចិន ព្រោះថា ជាប្រទេសដែលមាន អ្នកឆ្លងវីរុសហ៊ីវក្នុងកម្រិតខ្ពស់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: France Int news Unt news Breaking news HIV