ការទទួលទានដំណេកលក់ស្កប់ស្កល់ អាចធ្វើឱ្យមនុស្សគ្រប់រូប ពេលក្រោបពីដំណេកមាន
អារម្មណ៍ស្រស់ថ្លា មានកំលាំង និង ជឿជាក់ចំពោះខ្លួនឯង។ តើអ្វីទៅ ដែលអាចធ្វើឱ្យអ្នក
ទទួលទាន ដំណេកបានស្កប់ស្កល់ល្អ? មានវិធីជាច្រើន ដែលអាចជួយអ្នក ឱ្យទទួលទាន
ដំណេកលក់ស្កប់ស្កល់ល្អ ដូចជា៖ ការទទួលទានថ្នាំងងុយដេក ប៉ុន្តែ ទទួលទានថ្នាំងងុយ
ដេកច្រើនពេក គឺមិនល្អសំរាប់សុខភាព របស់អ្នកនោះទេ។ យើងសូមណែនាំអ្នកឱ្យ សាក
ល្បងទទួលទាននូវ ផ្លែឈើធម្មជាតិ មួយចំនួន ជំនួសវិញដែលមិននាំឱ្យមានផលប៉ះពាល់
ចំពោះ សុខភាព និង អាចជួយអ្នក ឱ្យគេងលក់ស្កប់ស្កល់បានយ៉ាងមានប្រសិទ្ធិភាព។
ខាងក្រោមនេះ ជាប្រភេទអាហារដែលអាចជួយអ្នកឱ្យទទួលទានដំណេកលក់ស្កប់ស្កល់៖
១/ ផ្លែឈើរី៖ ជាប្រភេទផ្លែឈើម្យ៉ាង ដែលមានផ្ទុកនូវ សារធាតុម៉េឡាតូនីន ដែលអាច
ជួយទ្រទ្រង់ និង ការពារ រាង្គកាយមនុស្ស ឱ្យឆាប់ងងុយគេង និង ទទួលទានដំណេកបាន
ស្កប់ស្កល់ល្អ។
២/ តែបៃតង៖ ជាប្រភេទរុក្ខជាតិ ធម្មជាតិម្យ៉ាង មានផ្ទុកទៅដោយ សារធាតុ theanine
ដែលធ្វើឱ្យមនុស្ស ទទួលទានដំណេកបានលក់យ៉ាងស្កប់ស្កល់។ ចំណំា៖ ត្រូវទទួលទាន
តែបៃតងក្តៅ ១ថ្ងៃ ១ពែង។
៣/ ផ្លែចេក៖ ជាប្រភេទផ្លែឈើ ដែលសម្បូរណ៍ទៅដោយ សារធាតុប៉ូតាស្យូម និងម៉ាញេ
ស្យូម ដែលជួយកាត់បន្ថយនូវ ការគិតច្រើន ធ្វើចលនារបស់សាច់ដុំបានសំរាក គ្រប់គ្រាន់
ដែលជាហេតុធ្វើឱ្យ មនុស្សទទួលទានដំណេកបានលក់ល្អ៕
ដោយ៖ វណ្ណៈ
ប្រភព៖ eatingwell