CamNews

យល់ដឹង 

ទាក់ទាញ ហុងស៊ុយ បែបងាយៗ

ឆ្នាំ ២០១៣ ហើយឆ្នាំថ្មីគួរណាយកចិត្តទុកដាក់ក្នុងការរៀបចំហុងស៊ុយ ឱ្យបានល្អជាងឆ្នាំមុនដើម្បី
ទាក់ទាញលុយកាក់ ក៏ដូចជាដេញគ្រោះចង្រៃ។ ការរៀបចំផ្ទះ ក៏ដូចជាការិយាល័យគឺជាអ្វីមួយដែល
ប្រជាជនចិនតែងតែធ្វើដើម្បីទាក់ទាញហុងស៊ុយ នាំលាភ។

១. ទាក់ទាញហុងស៊ុយ មកជុំវិញផ្ទះ

ការធ្វើបែបនេះគឺដើម្បីការពារផ្ទះក៏ដូចជាមនុស្សក្នុងផ្ទះឱ្យមានសុខភាពល្អ ក៏ដូចជាមានលាភឈរ
ចាំនៅមុខផ្ទះតែម្ដង។ ការរៀបចំផ្ទះខាងក្រៅគឺជាអ្វីដែលសំខាន់ គួរណាមានរៀបចំសួនច្បារហើយ
គួរណាមានស្រះចិញ្ចឹមត្រីតូចមួយផងដែលជានិច្ជជាកាលត្រូវដាក់នៅខាងស្ដាំមាត់ទ្វារចូល។

២. ទាក់ទាញហុងស៊ុយ ចូលតាមមាត់ទ្វារ

មាត់ទ្វារគឺជាកន្លែងសំខាន់ដែលត្រូវឱ្យហុងស៊ុយហូរចូលមក តែក៏អាចជាកន្លែងដែលទ្រព្យហូរចេញ
ទៅវិញផងដែរ។ ប្រសិនបើអ្នកបានរៀបចំទីខាងក្រៅផ្ទះ ឬការិយាល័យបានសមរម្យហើយនោះគឺ
ដល់ពេលដែលអ្នកត្រូវទាញហុងស៊ុយទាំងនោះចូលក្នុងផ្ទះតាមមាត់ទ្វារហើយ។ គួរណាមានតុក្កតា
បក់ដៃ ឬត្រូវតុបតែងជាការស្វាគមន៍នៅមាត់ទ្វារឱ្យបានច្រើន៕

ដោយ៖ ផានិត
ប្រភពពី៖ About 


Tags: lifestyle knowledge