ជំងឺឈឺក្រពះ ជាបញ្ហាដ៏សំខាន់មួយ ក្នុងចំណោមជំងឺផ្សេងៗ ជាច្រើនទៀត ដែលបណ្តាលមកពី
ការទទួលអាហារ និង ភេសជ្ជ មិនបានត្រឹមត្រូវ ឬមិនបានទៀងទាត់ពេលវេលា ឬ បណ្តាលមក
ពីការទទួលសា្រ ឬ ស្រាបៀរ ច្រើនពេក។
ខាងក្រោមនេះ គឺជាវិធីងាយៗ មួយចំនួនសំរាប់ព្យាបាលជំងឺឈឺក្រពះ ឱ្យជាសះស្បើយឡើង
វិញ បានក្នុងរយៈខ្លី។
១/ ឈប់ទទួលទានអាហារពីរម៉ោងសិនដើម្បីមើលថាតើក្រពះរបស់អ្នកឈប់ឈឺហើយ
ឬ នៅ៖ រួចសម្រាកនៅលើគ្រែ ឬសាឡុង របស់អ្នក បន្ទាប់មក ដាក់ខ្នើយមួយនៅក្រោមជើង
ដើម្បីឱ្យជើងរបស់អ្នក នៅខ្ពស់ជាងក្បាលរបស់អ្នក រួចបិទភ្នែក ព្យាយាមសម្រាក។
២/ សូមព្យាយាមទទួលទានខ្ញី ដើម្បីកាត់បន្ថយការក្អួតចង្អោរ ការសិក្សាជាច្រើន បានបង្ហាញ
ខ្ញីអាចជួយព្យាបាលការក្អួតចង្អោរបានយ៉ាងស័ក្តិសិទ្ធិ។ យកសម្រកខ្ញី ឬខ្ញីស្រស់ លាយជាមួយ
ទឹកឃ្មុំបនិ្តច ដើម្បីធ្វើឱ្យតែខ្ញី អាចជួយព្យាបាលការក្អួតចង្អោរ និងកាត់បន្ថយការឈឺក្រពះ បាន
ភ្លាមៗ។ សូមទទួលទាន ៣ដង ក្នុង១ថ្ងៃ។ វាក៏អាចព្យាបាល ការក្អួតចង្អោរ សំរាប់ស្រ្តីមានផ្ទៃ
ពោះបានផងដែរ។
៣/ យកទឹកក្តៅឧណ្ឌៗ ដាក់ស្អំ នៅលើពោះរបស់អ្នក ធ្វើបែបនេះ អាចបំបាត់ការឈឺចាប់ នៅ
ពេលដែលអ្នកកំពុងឈឺក្រពះ។
៤/ ទទួលទានទឹកដោះគោមួយកែវ ជារៀងរាល់ថ្ងៃ ព្រោះថាទឹកគោះអាចជួយបន្សាបសារធាតុ
អាស៊ីតនៅក្នុងក្រពះ របស់អ្នក ដែលតែងតែធ្វើឱ្យអ្នកមានអាការឈឺចាប់នៅចុងដង្ហើមម្តងៗ។
ម្យ៉ាងវិញទៀត សូមជៀសវាងការទទួលទានអាហារណាដែលមានជាតិហ្គាសស្រា ឬស្រាបៀរ
មួយរយៈសិន រហូត បានជាសះស្បើយ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ health