ព័ត៌មានអន្តរជាតិ ៖ យោធាសហរដ្ឋអាមេរិក បានចេញផ្សាយ ខ្សែអាថ៍វីដេអូ ក៏ដូចជារូបថត មូយចំនួន សរបញ្ជាក់អោយឃើញ ពីទិដ្ឋភាពរួម មុន និង ក្រោយ ការវាយប្រហារ តាមអាកាស ទៅលើរោងចក្រ ចម្រាញ់ប្រេង ដែលត្រូវបានគ្រប់គ្រង ដោយក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម IS នៅឯភាគខាងកើត ប្រទេស ស៊ីរី នេះបើយោងតាមការ ដកស្រង់សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប៊ីប៊ីស៊ី ។
ប្រភពសារព័ត៌មានដដែលបន្តអោយដឹងថា បទអន្តរាគមន៍ វាយប្រហារតាមអាកាសលើកនេះមិនត្រឹមតែមានការវាយប្រហារ ដោយមានការចូលរួម ពីសំណាក់ សហរដ្ឋអាមេរិក តែម្នាក់ឯងនោះទេ តែក៏ មានការចូលរួម ពីសំណាក់យន្តហោះចម្បាំង ប្រទេស សហព័ន្ធអារ៉ាប់អ៊ីម៊ីរ៉េត ដូចគ្នាដែរ ដោយនៅ ក្នុងនោះ គោលដៅវាយប្រហារ ទីតាំង ទាំង ១២ ត្រូវបានគេធ្វើឡើង ក្នុងប្រតិបត្តិការ វាយប្រហារតាម អាកាសក្នុងអំឡុងយប់ថ្ងៃទី ៣ ប្រឆាំងទៅនឹង ក្រុមសកម្មប្រយុទ្ធ ។ គួរបញ្ជាក់ថា ក្រុមឧទ្ទាម IS បាន ធ្វើការគ្រប់គ្រងបាន បណ្តាតំបន់ធំៗមួយចំនួន នៅក្នុងប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ស្ថានភាពហិរញ្ញវត្ថុគាំទ្រដល់ការវាយប្រហាររបស់ក្រុមឧទ្ទាម ទៅលើប្រទេសទាំងពីរខាងលើ អាចមានស្ថេរភាព មិនប្រឈម នឹងហានិភ័យទៅបាន ដោយសារតែ មានការលក់ប្រេងឆៅរត់ពន្ធ ។ ប្រភព បន្តអោយដឹងថា សហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាមអាកាសដល់ទៅជិត ២០០ លើក ប្រឆាំងទៅនឹងក្រុមឧទ្ទាម នៅក្នុងប្រទេស អ៊ីរ៉ាក់ ចាប់តាំងពីខែ សីហាមកម្ល៉េះ ដោយនៅក្នុងនោះ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ អាមេរិកបានចាប់ផ្តើមការវាយប្រហារ តាមអាកាស នៅក្នុងប្រទេស ស៊ីរី បន្ថែមទៀត ប្រឆាំងទៅនឹង ក្រុម IS ។
មិនទាន់បញ្ជប់នោះទេ
ខ្សែអាថ៍វីដេអូ ចេញផ្សាយដោយ នាយកដ្ឋានការពារជាតិ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ បានសរ បញ្ជាក់អោយឃើញ ពីការវាយប្រហារពេញមួយយប់ ទៅលើ រោងចក្រចម្រាញ់ប្រេង Jeribe ។ មិន ត្រឹមតែប៉ុណ្ណោះ ក៏មានរូបភាព មួយចំនួនផ្សេងទៀត សរបញ្ជាក់អោយឃើញ ពីរូបភាព ទិដ្ឋភាពរួមមុន និងក្រោយនៃការវាយប្រហារ តាមអាកាស ទៅលើរោងចក្រចម្រាញ់ប្រេង Gbiebe ដូចគ្នាដែរ ៕
- អាន ៖ ខណៈហៅថា "ជាបណ្តាញនៃសេចក្តីស្លាប់" អូបាម៉ា កោះហៅពិភពលោក អោយរួបរួមគ្នា ក្នុងការកំទេច IS
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី