CamNews

ម៉ូតូ 

តោះ បង្ហាញពីភាពអស្ចារ្យរបស់អ្នកម្ដងទៀត ជាមួយនឹង Kawasaki Ninja 300 SE 2015

យានយន្ដ៖ មកដល់ថ្មីទៀតហើយ ជាមួយក្រុមហ៊ុនផលិតម៉ូតូដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន គឺមាន​ឈ្មោះ​ថា Kawasaki ។ ក្រុមហ៊ុន Kawasaki តែងតែទទួលបានជោគជ័យខ្លាំងបំផុតជាមួយម៉ូដែល និនចារ ដែលជាប្រ​ភេទម៉ូតូធំទទួលបានការគាំទ្រច្រើនពីសំណាក់មិត្ដយុវវ័យ ។​ ដោយសាតែមានការចេញនិយមច្រើនដូច្នោះ ក្រុម​ហ៊ុនបានសម្រេចបង្ហាញស្នាដៃជាមួយនូវផលិតផលរបស់ខ្លួនតាមកជំនាន់វិវត្ដនៃឆ្នាំនីមួយៗ ដូចជាឆ្នាំ ២០១៥ នេះជាដើម ក្រុមហ៊ុននិង​បញ្ចេញស៊េរីថ្មីមួយទៀតគឺ  Kawasaki Ninja 300 SE ២០១៥ ។ 

លក្ខណៈសម្បត្ដិដ៏អស្ចារ្យរបស់ Kawasaki Ninja 300 SE ២០១៥ បានត្រូវសម្ដែងឡើយមកជាមួយរូបរាងដ៏​ស្រស់សង្ហា ហាប់ រឹងមាំ សាកសមបំផុតជាតួអង្គដ៏ក្លាហានលើដងផ្លូវ។ ស្របនិងការចេញរូបរាងដ៏ប្រណិត​ដូច្នេះ Kawasaki Ninja 300 SE ២០១៥ ប្រើសមាសភាព ២ ម៉ាស៊ីន មានកម្លាំងដល់ទៅ ២៩៦ សេសេ ប្រើ​ដំណាក់កាលកម្លាំង ៦ លេខ ដែលអាចរត់បានល្បឿកំពូលដល់ទៅ ១៩៣ គ.ម/ម៉ោង ។ ចំពោះតម្លៃក្នុងទី​ផ្សារវិញគឺ ៥២០០ ដុល្លារ។ 


បង្ហាញពីភាពលេចធ្លោរបស់អ្នក សូមកុំភ្លេច Kawasaki Ninja 300 SE ២០១៥ រង់ចាំលោកអ្នកគ្រប់ពេល​វេលា។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed



Tags: Vehicle 2015 Kawasaki Ninja 300 SE