CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ឃាត់ខ្លួន បាតុករ ៤៥ នាក់ ខណៈរាប់សិបនាក់ទៀត របួស ក្រោយប៉ះទង្គិច ជាមួយប៉ូលីស នៅស្នាក់ការកណ្តាល

ព័ត៌មានអន្តរជាតិ ៖ ក្រុមបាតុករ ក្រុងហុងកុង បានប៉ះទង្គិចគ្នាជាមួយនឹងក្រុម មន្រ្តីប៉ូលីសនៅកណ្តាល ក្រុង កំឡុងពេលបាតុករ រាប់ពាន់នាក់ ព្យាយាមសម្រុកចូល ទៅកាន់សំណង់  អាគារស្នាក់ការកណ្តាល រដ្ឋាភិបាល នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។


ប្រភពដដែលបន្តអោយដឹងថា ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយនឹង មន្រ្តីប៉ូលីស  ដោយ ក្រុមសមត្ត កិច្ចបានបាញ់ស្ព្រាយ៍ ម្រេច (pepper spray) និង ដំបងឆក់ ទៅលើក្រុមបាតុករ តវ៉ា រយៈពេលជាង ២ខែ មកនេះ នៅឯសង្កាត់ Admiralty ។ អាជ្ញាធរប្រចាំតំបន់ អោយដឹងថា បាតុករ ៤៥នាក់ត្រូវបានចាប់ឃាត់ ខ្លួន ខណៈមន្រ្តីប៉ូលីសជាច្រើននាក់ និងបាតុករ ជាច្រើននាក់ រងរបួសធ្ងន់ និង ស្រាល ។ គួររំឮកថា ករ ណីប៉ះទង្គិចរវាងបាតុករ និង ប៉ូលីសលើកនេះ គឺជាការប៉ះទង្គិចអាក្រក់បំផុត ចាប់តាំងពីមានការផ្ទុះការ តវ៉ា នាចុងខែ សីហាកន្លងមកនេះ ។


គួររំឮកថា ក្រុមបាតុករ ចង់អោយពលរដ្ឋទីក្រុង ហុងកុង មានសិទ្ធក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន សម្រាប់ការបោះឆ្នោតនាឆ្នាំ ២០១៧ ខាងមុខនេះ ជាជាងការជ្រៀតជ្រែក   ពី រដ្ឋាភិបាល ទីក្រុង ប៉េកាំង ប្រទេសចិន ។ សេចក្តីរាយការណ៍ រំឮកអោយដឹងថា រដ្ឋាភិបាលប្រទេសចិន បានអះអាងបញ្ជាក់អោយ ដឹងថា ខ្លួននឹងមានការអនុញ្ញាតអោយមានការបោះឆ្នោត ជាសកល ក៏ប៉ុន្តែ រាល់បេក្ខភាពឈរឈ្មោះជា នាយកប្រតិបត្តិ ត្រូវឆ្លងកាត់​ការត្រួតពិនិត្យជាមុខសិន ។


គួរបញ្ជាក់ថា កាលពីអំឡុងសប្តាហ៍មុននេះ អាជ្ញាធរមានសមត្តកិច្ច បានប្រើប្រាស់កម្លាំង ក្នុងការបោស សម្អាតជំរុំតវ៉ា ដ៏ចម្បងមួយនៅក្នុងសង្កាត់ពាណិជ្ជកម្ម Mong Kok ។ របាយការណ៍ បញ្ជាក់ថាភាពចលា ចលបានកើតមានឡើងមួយរំពេច និងពេញមួយយប់  ក្រោយ   ពី មេដឹកនាំ ក្រុមបាតុករ បានអំពាវនាវ អោយក្រុមអ្នកគាំទ្រខ្លូន ធ្វើដំណើរទៅគ្រប់គ្រង ការិយាល័យ    នាយកប្រតិបត្តិ ការិយាល័យលោក CY Leung មានរយៈចម្ងាយមិនឆ្ងាយប៉ុន្មានពីផ្លូវ Connaught ទី កន្លែងដែលក្រុមបាតុករ កាន់កាប់បានរយៈ ពេលជាង ២ ខែមកនេះ អំឡុងពេលផ្ទុះការតវ៉ា ៕



ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong