CamNews

តារា 

Angelina Jolie ដែលជាតារាសំដែងដ៏ល្បី បានរៀបការជាមួយ Brad Pitt ដោយស្ងាត់ៗ (មានវីដេអូ)

បើតាមអ្នកនាំពាក្យរបស់ហូលីវូដ ឲដឹងថា Pitt មានអាយុ ៥០ឆ្នាំ ហើយ Jolie អាយុ ៣៩ឆ្នាំ បានរៀបការជាមួយគ្នានៅឯប្រទេសបារាំង កាលពីថ្ងៃសៅរ៏។ ពួកគេទាំងពីរ នាក់ បានរៀបការនៅក្នុងព្រះវិហារតូចមួយ នៅក្នុង Chateau Miraval ដោយស្ងាត់ៗ ដែលមានតែក្រុមគ្រួសារ និង​ មិត្តភក្តិចូលរួមតែប៉ុណ្ណោះ។








Associated Press និយាយថា៖ នៅក្នុងពីធីមង្គលការនោះក៏មានការចូលរួមដោយកូនៗ របស់ពួកគេទាំងពីរផងដែរ។ Jolie បានដើរតាមច្រកដើរនៅក្នុងព្រះវិហារ អមដោយ កូនប្រុសពីរនាក់ គឺ Maddox និង Pax រីឯកូនស្រីរបស់នាង Zahara និង​ Vivienne ជាអ្នកបាចផ្កា។ ចំនែកឯ Shiloh ដែលបានអាយុ ៨ឆ្នាំ និង Knox អាយុ ៦ឆ្នាំ គឺជាអ្នកកាន់ ចិញ្ចៀន។

Jolie និង Pitt បានទទួលលិខិតអនុញ្ញាតអាពាពិពាហ៏ជាមុន ពីចៅក្រមនៅ California ហើយក៏គាត់បានធ្វើដំណើរមកប្រទេសបារាំង ដើម្បីចូលរួមក្នុងពិធីមង្គលនេះផងដែរ។


Pitt កាលពីមុនបានរៀបការជាមួយ Jennifer Aniston រីឯ Jolie វិញ បានរៀបការចំនួន ពីរលើក ជាមួយ  Jonny Lee Miller និង Billy Bob Thornton។ ទំនាក់ទំនង របស់ គូស្នេហ៏មួយគូរនេះ បានចាប់ផ្តើមបន្ទាប់ពីពួកគេ ទាំងពីរ បានសំដែងរឿង Mr and Mrs Smith កាលពីឆ្នាំ ២០០៥ ហើយពួកគេបានភ្ជាប់ពាក្យជាមួយគ្នា ក្នុងខែ មេសា ឆ្នាំ ២០១២។

 


ប្រែសំរួលដោយ៖  មុនី
ប្រភព៖  bbc

 


Tags: Angelina Jolie Brad Pitt