CamNews

ជីវិត និងការងារ 

រស់ពិបាកជាងស្លាប់ ដោយសារតែ ដើមទ្រូងធំពេក

Lieu Phuong ស្រ្តីជនជាតិចិនវ័យ ៤៧ ឆ្នាំដែលរស់នៅទីក្រុង Wuhan ខែត្រ Chongqing ជាស្រ្តី
ម្នាក់ដែលមានបញ្ហាដោយសារតែដើមទ្រូង។

ក្រោយពេលដែលអ្នកស្រី Lieo បាន ប្រសូតកូនទី ៣ ក្នុងឆ្នាំ ១៩៩៣ មកនោះដើមទ្រូងរបស់
គាត់បានបន្តរីកធំឡើងៗ រហូតមកដល់សព្វថ្ងៃនេះវាមានទំងន់ ៨ គីឡូក្រាម។ សម្រាប់អ្នកដទៃ
ប្រហែលជាគិតថាវាពិតជាអស្ចារ្សណាស់ប៉ុន្តែសម្រាប់សមីខ្លួនផ្ទាល់គាត់គឺពិបាករស់នៅក្នុង
សភាពបែបនេះណាស់ គាត់ត្រូវបានទ្រាំរស់នៅរយៈពេលជាង ២០ ឆ្នាំទាំងលំបាក ជារៀង
រាល់រាត្រី។

សម្រាប់អ្នកស្រី Lieu គាត់មិនអាចគេធម្មតាបាននោះទេ រៀងរាល់យប់គេត្រូវប្រយ័ត្នណាស់
ព្រោះប្រសិនបើអ្នកស្រីគេផ្ងារធម្មតានោះដើមទ្រូងរបស់អ្នកស្រីអាចសង្កតសួតបណ្ដាលឱ្យ
ដកដង្ហើមមិនរួច។ គាត់បានរស់នៅក្នុងសភាពបែបនេះមកជាង ២០ ឆ្នាំមកហើយ ដែលគ្នា
យប់ណាដែលគាត់អាចគេងលក់បានសុខស្រួលនោះទេ។

ដោយសារតែការសម្រាកយប់មិនបានគ្រប់គ្រាន់រយៈពេលជាង ២០ ឆ្នាំមកនេះវាបាផ្លាស់ប្ដូរ
គាត់ឱ្យក្លាយជានារីម្នាក់ដែលមិនអាចធ្វើអ្វីកើតទាល់តែសោះព្រោះតែគ្មាកម្លាំងគ្រប់គ្រាន់។
នេះហើយគឺជាគុណវិបត្តរបស់ដើមទ្រូងធំ៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: lifestyle knowledge