CamNews

យល់ដឹង 

ស្រ្ដីគួរធ្វើយ៉ាងណា ដើម្បីទាក់ទាញបុរសៗ អោយស្រឡាញ់


យល់ដឹង៖ ធម្មជាតិជាបុរស គឺតែងតែចង់បានដៃគូរស្អាតបាត ស៊ិចស៊ី និងមានភាពទាក់
ទាញ។ ស្រ្ដីត្រូវចងចាំថា​ កត្ដាទាំងអស់មិនអាចទាញចិត្តបុរសៗ អោយនៅថែរក្សាស្នេហា
យើងបានយូរអង្វែងឡើយ។ ដូច្នេះស្រ្ដីគ្រប់រូបត្រូវមានវិធីសាស្រ្ដមួយចំនួនដូចខាងក្រោម។



១. ស្រ្ដីត្រូវចេះញញឹមអោយបានច្រើន
ស្នាមញញឹមពិតជាមានសារសំខាន់ណស់ ពោលគឺវាធ្វើអោយស្រ្ដីយើងមាន សម្រស់ស្រស់
ស្អាតធ្វេដងថែមទៀត។​ តាមការសិក្សាស្រាវជ្រាវមួយ របស់សហរដ្ឋអាមេរិក បានបង្ហាញថា
បុរសប្រហែលជា ៨០ ភាគរយដែលចិត្តនារី ដែលមានភាពញញឹមញញែម រួសរាយរាក់ទាក់
និងទន់ភ្លន់ផងដែរ។

 
២. កុំព្យាយាមធ្វើមុខពិបាកចិត្ដ
ជាការពិតណាស់ គ្នាននណាម្នាក់ចូលចិត្តមនុស្ស ដែលមានទឹកមុខស្រពាប់ស្រពោនទេ។
ការដែលចូលចិត្តយករឿង ពិបាកៗ ឫស្មុគស្មាញមកគិត គឺអាចអោយបុរសកាន់តែមិនចង់
នៅក្បែរយើង។ ធម្មតាជាមនុស្ស ត្រូវតែស្រស់ស្រាយ ញញឹមញញែម បង្កើតភាពរាក់ទាក់
ស្និទ្ទស្នាល ទើបយើងអាចរកដៃគូរ ដែលស្មោះត្រង់ និងអាចរស់នៅជាមួយើងបានមួយ
ជីវិត។



៣.​ ការពាក់វែនតា
ការចេះរៀបចំខ្លួនអោយមានសណ្ដប់ធ្នាប់ល្អ ក៏ជាកត្ដាមួយអាចអោយបរុសៗ ចាប់ចិត្តលើ
យើងដែរ។ ជាឧទាហរណ៍ ការពាក់វែនតានេះឯង វាហាក់បីដូចជាបង្ហាញថា យើងជាមនុស្ស
ម្នាក់ដែល ដែលមានភាពថ្លៃថ្នូរ មានការអប់រំខ្ពស់ មានភាពអត់អោន និងទន់ភ្លន់គួរជាទីស្រ
ឡាញ់។ កត្តាទាំងអស់នេះ បើស្ដ្រីគ្រប់រូប ធើ្វការអនុវត្ដន៍ នោះយើងជឿថា អ្នកនឹងទទួលបាន
ផលល្អជាក់ជាមិនខាន៕

ដោយ៖ សារិន
ប្រភព៖ yahoo




Tags: lifestye knowdement love secretly sexy