ព័ត៌មានអន្តរជាតិ ៖ រដ្ឋលេខាធិការ សហរដ្ឋអាមេរិក លោក John Kerry បាននិយាយអោយដឹងថា ចំណាត់ការ វាយប្រហារ ដោយយន្តហោះ គ្មានមនុស្ស បើក វាអាចជាជម្រើសមួយ ដ៏ល្អជាទីបំផុត ក្នុងការប្រឆាំង ទៅនឹងក្រុមឧទ្ទាម Isis ដែលកំពុងតែធ្វើការបះបោរ នៅក្នុងប្រទេស អ៊ីរ៉ាក់ ។
គាត់បានបញ្ជាក់បន្ថែមអោយដឹងថា រដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោន ក៏កំពុងតែប្រឹក្សាយោបល់ជាមួយ នឹងប្រទេស អ៊ីរ៉ង់ ស្តីពី ចំណាត់ការ ថាតើធ្វើយ៉ាងណា ដើម្បីដោះស្រាយ វិបត្តិនៅក្នុងប្រទេសអ៊ីរ៉ាក់ ស្របពេលដែល សហប្រតិបត្តិការផ្នែកយោធា មិនត្រូវបានមើលរំលងនោះទេ ។ ជាមួួយនឹងកិច្ចស ម្ភាសន៍ រវាង សារព័ត៌មាន យ៉ាហូ ញូវ និង លោក John Kerryលោកបានបញ្ជាក់អោយដឹងថាសហ ប្រតិបត្តិការយោធាសំខាន់ៗ នឹងមិនត្រូវលប់ចោលនោះទេ ខណៈនឹងមានការសហការយោធារវាង រដ្ឋាភិបាលក្រុង Tehran បន្ថែមទៀត ។ សេចក្តីរាយការណ៍បន្តអោយដឹងថា កិច្ចចរចារ ក៏ដូចជាស ហប្រតិបត្តិការ ជាមួយនឹងរដ្ឋាភិបាល ប្រទេស អ៊ីរ៉ង់ ត្រូវធ្វើមួយជំហានម្តងៗ ស្របពេលដែលមន្រ្តី ជាន់ខ្ពស់សហរដ្ឋអាមេរិក អាចនឹងនឹងប្រើប្រាស់ កិច្ចពិភាក្សា កម្មវិធីអាវុធនុយក្លេអ៊ែរនៅក្នុងទីក្រុង Vienna ដើម្បីកំណត់ឡើងនូវប្រធានបទ ដំណោះស្រាយ នៅអ៊ីរ៉ាក់ ជាមួយនឹង គណៈប្រតិភូ មកពី ប្រទេស អ៊ីរ៉ង់ ។
គួររំឭកថា នាវាដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក មានឈ្មោះថា USS Mesa Verde កំពុងតែធ្វើដំ ណើរឆ្ពោះទៅកាន់ឈូងសមុទ្រ ប្រទេស តំបន់មានជម្លោះ ខណៈ វា គឺជាសេចក្តីសម្រេច ពីលោក ប្រធានាធិបតី សហរដ្ឋអាមេរិក អូបាម៉ា អោយមាន ការដាក់ពង្រាយទ័ព នៅក្នុងតំបន់ ជាការការ ពារដល់ពលរដ្ឋ សហរដ្ឋអាមេរិក ក៏ដូចជា ទូតអាមេរិក ប្រចាំក្រុង បាដាដ ស្រប ពេល ដែលក្រុម ឧទ្ទាម Isis ក៏កំពុងតែបើកការវាយប្រហារ កាន់តែកៀក ខិតចូលទៅរដ្ឋធានី បាដាដ របស់ប្រទេស អ៊ីរ៉ាក់ ។ គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមសកម្មប្រយុទ្ធ Sunni ដែលមាន ទំនាក់ទំ នងស្អិតជាមួយនឹងក្រុមឧទ្ទាមខាងលើ បានធ្វើការវាយប្រហារ វាយលុក និងដណ្តើមគ្រប់គ្រងបាន ទីក្រុងធំៗ ដូចជា Tal Afar និង Mosul ព្រមទាំង បានរឹបអូស សព្វាវុធ អស់មួយចំនួនធំ ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ អាយប៊ីធីថាម