ព័ត៌មានអន្តរជាតិ ៖ ដោយសីតុណ្ហភាពចេះតែកើនកំដៅ បាឡុងហោះ ដែលផ្ទុកមនុស្សដល់
ទៅ ១១ នាក់ បានផ្ទុះ និងធ្លាក់ចូលទៅបឹងមួយកន្លែង ក្នុងប្រទេស ហូឡង់ នេះបើតាមការ
ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញ
ផ្សាយកាលពីកន្លងទៅនេះ។
ជាសំណាងល្អ ក្រុមមនុស្សទាំង ១១ នាក់នោះ មិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ក្រោយ
ពីជួបឧបទ្ទេវហេតុមួយនេះ ពោលគឺ ទទួលរងរបួសតែ ២ នាក់តែប៉ុណ្ណោះ ។ គួររំឭកផងដែរ
ថា ករណីគ្រោះថ្នាក់ផ្ទុះធា្លក់បាឡុងហោះមួយនេះ បានកើតឡើងនៅឯបឹង Gooi ក្រុង Alme-
re ប្រទេស ហូឡង់ ។
ភ្លាមៗនោះ កាលដែលបានដឹងឮ ថាបាឡុងហោះ ជួបនឹងឧបទ្ទេវហេតុផ្ទុះធ្លាក់ហើយនោះ
ក្រុមមន្រ្តីជួយសង្រ្គោះដែលនៅក្នុងនោះរួមមាន ៖ ភ្នាក់ងារខាងពន្លត់អគ្គីភ័យ មន្រ្តីប៉ូលីស
ឆ្មាំសមុទ្រ ក៏ដូចជារថយន្តសង្គ្រោះបន្ទាន់ ក៏បានចុះអន្តរាគមន៍ ទៅដល់កន្លែងកើតហេតុ
មួយរំពេច ខណៈពេល ដែលមួយសន្ទុះក្រោយមក មនុស្សពីរនាក់ ត្រូវបានបញ្ជូនទៅកាន់
មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ ស្រប
ពេលដែលមូលហេតុ ដែលនាំអោយមានការផ្ទុះធ្លាក់ ក៏កំពុងតែស្ថិតនៅក្រោមការតាមដាន
ស៊ើបអង្កេតនៅឡើយ តែបើតាមការអះអាងជាជំហានដំបង ថាបណ្តាលមកពីអាកាសធាតុ
ក្តៅពេក៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ