CamNews

យល់ដឹង 

ប្រទេសទាំង១០ ដែល​ផលិត​ត្បូង​ពេជ្រ​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភពលោក

បរទេស៖ ពេជ្រត្រូវបានគេយកមកកែច្នៃ ជាគ្រឿងអលង្ការដ៏មានតម្លៃ ដើម្បីលម្អកាយ និងបង្ហាញពីភាពស៊ីវិល័យ របស់មនុស្សនាពេលច្ចុប្បន្ននេះ ។ តើចង់ដឹងទេសថា បណ្ដាលប្រទេសណាខ្លះ ផលិតត្បូងពេជ្រ បានច្រើនជាងគេ ជារៀងរាល់ឆ្នាំនោះ? ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតត្បូងពេជ្រច្រើនជាងគេបំផុត ក្នុងពិភពលោក


១. ប្រទេសរុស្ស៊ី
ជាប្រទេសមួយ ត្រូវបានគេទទួលស្គាល់ថា ស្ថិតនៅលេខរៀងទី១ ក្នុងចំណោមប្រទេសផលិតត្បូងពេជ្រច្រើន ជាងគេ បំផុត ក្នុងពិភពលោក ដែលអាចផលិតត្បូងពេជ្របានចំនួន ២.៣៤ ពាន់លានដុល្លារអាមេរិក ។

២. ប្រទេសកាណាដា
មានទីតាំងស្ថិតនៅអាមេរិកខាងជើង ហើយអាចផលិតត្បូងពេជ្របានចំនួន ១.៤៧ ពាន់លានដុល្លារអាមេរិក ។

៣. ប្រទេស BOtswana
ជាប្រទេសដីគោកមួយ ស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលអាចផលិតត្បូងពេជ្របានចំនួន ១.៤៤ ពាន់លានដុល្លារអាមេរិក ។

៤. ប្រទេស Angola
ជាប្រទេសមួយស្ថិតនៅទ្វីបអាហ្វ្រិកខាងត្បូង ហើយអាចផលិតត្បូងពេជ្របានចំនួន ១.១៨ ពាន់លានដុល្លារអាមេរិក ។

៥. ប្រទេសអាហ្វ្រិកខាងត្បូង
ប្រទេសនេះ មានទីតាំងស្ថិតទ្វីបអាហ្វ្រិកខាងត្បូង ហើយអាចផលិតត្បូងពេជ្របានចំនួន ០.៨៤ ពាន់លានដុល្លារអាមេរិក ។

៦. ប្រទេស Nambia
មានទីតាំងស្ថិតនៅទ្វីបអាហ្វ្រិកខាងត្បូងហើយប្រទេសនេះ អាចផលិតត្បូងបានចំនួន ០.៤១ ពាន់លានដុល្លារអាមេរិក។

៧. ប្រទេសអូស្ត្រាលី
ជាមួយនឹងការផលិតត្បូងពេជ្របានចំនួន ០.៣១ ពាន់លានដុល្លារអាមេរិក បានធ្វើឲ្យប្រទេសអូស្ត្រាលី ស្ថិតនៅលេខរៀងទី៧ ក្នុងចំណោមប្រទេស ដែលផលិតត្បូងពេជ្រច្រើនជាងគេបំផុត ក្នុងពិភពលោក ។

៨. ប្រទេសកុងហ្គោ
ប្រទេសនេះ មានទីតាំងស្ថិតទ្វីបអាហ្រ្វិកកណ្ដាល ហើយអាចផលិតត្បូងពេជ្របានចំនួន ០.២៣ ពាន់លានដុល្លារអាមេរិក ។

៩. ប្រទេស Lesotho
ជាប្រទេសដីគោកមួយ ស្ថិតនៅទ្វីបអាហ្វ្រិក ដែលអាចផលិតត្បូងពេជ្របានចំនួន ០.១៣ ពាន់លានដុល្លារអាមេរិក ។

១០. ប្រទេស Sierra Leone
សម្រាប់លេខរៀងទី១០ ក្នុងចំណោមប្រទេសផលិតត្បូងពេជ្រច្រើងជាងគេបំផុត ក្នុងពិភពលោកគឺ ប្រទេស Sierra Leone ដែលអាចផលិតបានចំនួន ០.០៨ ពាន់លានដុល្លារអាមេរិក ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh