CamNews

តារា 

សុន ស្រីពេជ្រ អន្ទះសារ នឹងឯកសារទៅ ច្រៀងអូស្រ្តាលី

ភ្នំពេញ៖ តារាចម្រៀងស្រីដុះស្លែ របស់ក្រសួងទេសចរណ៍ និងផលិតកម្ម រស្មីហង្សមាស កញ្ញា សុន ស្រីពេជ្រ ត្រូវបានគេមើលឃើញថា នាងជាតារាចម្រៀងម្នាក់ហាក់កាក់កប នឹងមុខរបរច្រៀង តាមរោងការច្រើនជាងគេ ព្រោះត្រូវបានគេដឹងថា ពីមួយខែទៅមួយខែ នាងមានការមមាញឹកខ្លាំង ក្នុងចេញច្រៀងតាមរោងការ ជាងការចេញច្រៀងតាម ប្រគំតន្រ្តីនានា ក្នុងស្ថានីយទូរទស្សន៍។

កាលពីខែកក្កដាកន្លងទៅ សុន ស្រីពេជ្រ ធ្លាប់បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា នាងកំពុងតែត្រៀមខ្លួនហោះហើរ ទៅលើទឹកដីអូស្ដ្រាលី ដើម្បីជួបអ្នកគាំទ្រ ជាលើកដំបូង និងយកថវិកាជួយកុមារកំព្រា។ ផ្ទុយពីការលើកឡើងរបស់នាង គេនៅតែឃើញនាងនៅផ្ទះ ម្ដុំក្រោយវត្តសំរោងអណ្ដែត ដដែល ថែមទាំងមិនសូវមានការងារច្រើន ដូចមុនទៀតផង ព្រោះនេះជារដូវចូលព្រះវស្សា មិនសូវមានអ្នករៀបអាពាហ៍ពិពាហ៍។ ដូចនេះនាងដេកផ្ទះស្អាត ព្រោះគ្មានអ្នកជួលទៅច្រៀង ធ្វើឲ្យនាងហាក់ពិបាក ព្រោះក្នុងគ្រួសារមានបន្ទុកជាច្រើនសម្រាប់ ឲ្យនាងរ៉ាប់រង។

ជាថ្មីម្ដងទៀត សុន ស្រីពេជ្រ បាននិយាយថា នាងចាំមើលតែខាងស្ព័នស័រទេ ព្រោះគេជាអ្នករត់ការ និងឯកសារនានា ហើយបើយូរជាងនេះ មិនអាចទៅបានទេ ព្រោះនាងចាប់ផ្ដើមទទួល ការងារក្នុងស្រុក ជាបណ្ដើៗហើយ ព្រោះត្រូវការថវិកា ចាំបាច់នៅក្នុងការ ដោះបំណុលធនាគារ និងដោះស្រាយ បន្ទុកគ្រួសារ៕

សម្រាប់តារាចម្រៀងស្រី សុន ស្រីពេជ្រ ហាក់វេទនាជាងគេ ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ តែនាងនៅតែគិតលើចំណុចវិជ្ជមានជាច្រើន នាំឲ្យជីវិតនាង នៅតែស្រស់បំព្រង ដូចផ្ការីករដូវវស្សា ទោះមានឧបសគ្គ ដូចភ្នំ ក៏នាងមិនរួញរា ពោលគឺតែងតែឆ្ពោះទៅមុខជានិច្ច ដើម្បីគ្រួសារ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh