បុណ្យណូអែល គេតែងតែឃើញមនុស្សម្នាជាច្រើនជូនកាដូរ ដល់មនុស្សជាទីស្រលាញ់និងក្រុម
គ្រួសារ ចុះសម្រាប់អ្នកដែលមិនមានក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់គួរធ្វើយ៉ាងណា?
គេហទំព័រ បរទេសមួយបានចុះផ្សាយពីការផ្ដល់កាដូរពីសំណាក់អ្នកដែលគ្មានគ្រួសារក្នុងនោះ
មានដូចជា៖
១. ផ្ដល់ជាប្រាក់ចាប់ពី ៥០ ទៅ ២៥០ ដុល្លាបរិច្ចាក ដល់ WWF
អង្កការគាំពារសត្វព្រៃពិភពលោកមួយនេះកំពុងតែរៀបចំការប្រមូលវិភាគទានសម្រាប់ជួយដល់
សត្វដែលរងគ្រោះ ហើយនេះគឺជាកាដូរថ្ងៃណូអែល ដែលល្អបំផុតសម្រាប់អ្នកដែលមិនដឹងជូន
កាដូរដល់នរណាម្នាក់។
២. ទិញស្រា One Hope ក្នុងតម្លៃ ១៨.៩៩ ដុល្លា
ក្រុមហ៊ុនស្រា One Hope បានប្រកាសថាខ្លួននឹងបរិច្ចាកប្រាក់ចំណេញ ៥០ ភាគរយដល់ក្រុម
គ្រួសារទាហ៊ាន ដែលបានបាត់បង់ជីវិតក្នុងការបំពេញភារកិច្ច ក្នុងរដូវកាលបុណ្យណូអែលនេះ។
៣. បរិច្ចាក ៥០ ដុល្លា ដល់កាកបាទក្រហម
ជនរងគ្រោះដែលរងគ្រោះពីព្យុះ Sandy ទាំងអស់នឹងត្រូវបានទទួលអំណោយសប្បុរសជនតាម
រយៈមូលនីធិកាកបាទក្រហម ដែលនឹងចែកចាយនាបុណ្យណូអែលខាងមុខនេះ។
៤. ជាវនូវស្រោម iPad ម៉ាក Cuyana ក្នុងតម្លៃ ៦៥ ដុល្លា
ក្រុមហ៊ុនផលិតស្រោម iPad នេះបានប្រកាសថានឹងបរិច្ចាកដល់សហគមន៍ដែលគ្មានទឹកស្អាត
ប្រើប្រាស់នាចុងឆ្នាំ ២០១២។ ទាំងនេះគឺជាគំនិតមួយរបស់គេហទំព័របរទេសដែលគេបានផ្ដួច
ផ្ដើមក្នុងការបង្កើតសកម្មភាពមនុស្សធម៌សង្គម សម្រាប់បុណ្យណូអែល ព្រោះរដូវកាលបុណ្យ
ណូអែល និងឆ្លងឆ្នាំថ្មី គឺជាពេលវេលានៃការចែករំលែក ចុះអ្នកវិញ?
ដោយ៖ ផានិត
ប្រភពពី៖ Bussinnessinsider