ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីវេលាល្ងាច ថ្ងៃ ៣០ ម្សិល
មិញនេះ បានចេញផ្សាយអត្ថបទសារព័ត៌មានមួយអោយដឹងថា បុរសដែលជាអ្នកបើកបរ
រថភ្លើង ទៅជួបនឹងគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ រហូតដល់ថ្នាក់សម្លាប់មនុស្ស ៧៩ នាក់នោះ
មកទល់នឹងពេលនេះ បើយោងតាមការប្រកាសផ្សាយអោយដឹងពី មន្រ្តីតុលាការកាលពី
ថ្ងៃអង្គារអោយដឹងថា មូលហេតុដែលបានបណ្តាលអោយកើតមានឡើងនូវគ្រោះថ្នាក់មួយ
នេះ មិនត្រឹមតែបណ្តាលមកពីការបើកក្នុងល្បឿនហួសកំណត់នោះទេ តែក៏បណ្តាលមក
ពីការប្រើប្រាស់ទូរស័ព្ទដៃក្នុងពេលបើកបរផងដែរ។
គួររំឭកផងដែរថា ក្រោយពីធ្វើការតាមដានស៊ើបអង្កេត បន្ទាប់ពីកើតមានឡើងនូវគ្រោះ
ថ្នាក់ដ៏គួរអោយរន្ធត់នេះ កាលពីសប្តាហ៍មុននេះ អោយដឹងថា បុរសដែលជាអ្នកបើករថ
ភ្លើងមួយគ្រឿងនោះ ពិតជាមិនបានគោរពនូវច្បាប់ចរាចរណ៍នោះទេ ពោលគឺ បើកហួស
ល្បឿនកំណត់ នោះគឺ ១៥៣ គ.ម ក្នុងមួយម៉ោង ( លឿនដល់ទៅ ២ ដងនៃល្បឿនដែល
បានកំណត់)។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា មកទល់នឹងខណៈនេះ លោក Fra-
ncisco Jose Garzon ដែលត្រូវជាអ្នកបើកបររថភ្លើងមួយគ្រឿងនោះត្រូវបានចោទប្រកាន់
ពីបទសម្លាប់មនុស្ស ៧៩ នាក់ដោយអចេតនា ដោយកើតឡើងចេញពីការធ្វេសប្រហែស
ការបំពេញវីជ្ជាជីវៈរបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍កន្លងទៅនេះ ទំព័រសារព័ត៌មានយើងខ្ញុំ ក៏ធ្លាប់បាន
ចុះផ្សាយរួចម្តងមកហើយនូវករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់មួយនេះបន្ទាប់ពីវាបានកើត
ឡើងមិនដល់ ២៤ ម៉ោងផងនោះ។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់ ទៅតាមដានអានអត្ថ
បទដើមទាំងអស់គ្នាណា៎ ដោយចុចនៅ ត្រង់នេះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN