កាលពីពេលថ្មីៗនេះគេសង្កេតឃើញមានរថយន្តមួយគ្រឿងដែលមើលទៅដូចជាមន្ទីរពិសោធន៍
ចល័ត ដែលរថយន្តនេះបានធ្វើដំណើរទៅមកក្នុងទីក្រុង New York សហរដ្ឋអាមេរិក ហើយវា
មានឈ្មោះថា Who's Your Daddy ដែលជារថយន្តផ្ដល់សេវាកម្មពិនិត្យ DNA ក្នុងតម្លៃប្រមាណ
២០០ ទៅ ៣០០ ផោនទទួលបានលទ្ធផលក្នុងរយៈពេល ២ ថ្ងៃ។
លោក Rosenthal ម្ចាស់រថយន្តនេះបានប្រាប់ CBS ថាលោកធ្វើអោយមានសេវាកម្មនេះឡើងគឺ
ដើម្បីរកការពិតដល់មនុស្សមួយចំនួន ដែលច្រលំកូន ឬមិនទទួលស្គាល់ ឬមិនជឿជាក់ថាកូនគឺ
ជាកូនរបស់ខ្លួន។
លោក Rosenthal បានប្រាប់ឱ្យដឹងថា មានអតិថិជនរបស់គាត់ម្នាក់គឺជាទាហានដែលចុះទៅកាន់
សមរភូមិហើយប្រពន្ធរបស់គេបានឆ្លងទន្លេរនៅពេលដែលគេមិននៅ ហើយនៅមានមនុស្សជា
ច្រើនទៀតដែលនៅសហរដ្ឋអាមេរិក មានការច្រលំកូន គ្នានៅមន្ទីរពេទ្យ រាល់ពេលដែលគេដាក់
ក្មេងអោយនៅក្នុងបន្ទប់ទារកគេង៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Sky