CamNews

ប្លែកៗ 

កំសត់ស្នេហ៍! មនុស្សស្រីដែលកំសត់ ស្នេហ៍បំផុតលើលោក!

កូនក្រមុំមួយរួបដែលកំសត់ស្នេហ៍រៀបការបាន៤ដងហើយតាំងពីនៅអាយុ២៤ឆ្នាំពេលនេះ
មានគំរោងក្នុងការរៀបការជាលើកទី៥បន្ទាប់ពីបែកគ្នាជាមួយប្ដីទី៤របស់ខ្លួន។ នាង Alison
Smith ជាអ្នកស្រុកដែល Arbroath ប្រទេស Scotland ជាស្រ្តីម្នាក់ដែលបានរៀបការមក៤ដង
មកហើយតែយ៉ាងណានាងជាមនុស្សកំសត់ស្នេហ៍នៅតែកំសត់ស្នេហ៍!

ការរៀបការលើកទី១របស់នាងជាមួយនឹង George Greenholme ត្រូវបានរលាយដោយសារ
តែប្ដីរបស់នាងបានលួចមានស្នេហាជាមួយម្ដាយក្មេកហើយពង្រត់គ្នាទៅបាត់។


តែយ៉ាងណានាងក៏បានដាក់ចិត្តអហោសិកម្មអោយអ្នកទាំង២ត្បិតនាងស្រលាញ់ទាំងប្ដីនាង
និងម្ដាយរបស់នាង ហើយក៏ព្រមអោយគេទាំងពីររៀបការជាមួយគ្នា។

បុរសទី២របស់នាង Daniel Innes បានផ្ដាច់មនោសញ្ចេតនាជាមួយនាងដោយមិនអាល័យ
បានត្រឹមមានឈ្មោះត្រឹមជាគូដណ្ដឹង។ នាងមានផ្ទៃពោះជិតគ្រប់ខែទៅហើយនៅពេលដែល
នាងសម្រេចចិត្តរៀបការជាមួយ Daniel តែជាអកុសលជីវិតអ្នកទាំងពីរមិនអាចឈានដល់
អាពាហ៍ពិពាហ៍ឡើយ។

បុរសទី៣របស់នាងគឺ William McKellican អាយុ៥០ឆ្នាំដែលបានរៀបការជាមួយនាងក្នុងឆ្នាំ
២០០៦តែជីវិតអាពាហ៍ពាហ៍របស់អ្នកទាំង២បានត្រឹមតែមួយខែប៉ុណ្ណោះ នាងបានសម្រេច
ចិត្តថាលែងលះគ្នាក្រោយពេលដឹងថា ប្ដីរបស់នាងលួចការប្រពន្ធថ្មី។ លោក William ត្រូវ
បានជាប់ចោទពីបទទ្វេពន្ធភាពផងដែរ។

បុរសទី៤ដែលបានជួបនាងគឺ Alex Shepherd ដែលជាមិត្តភ័ក្ររបស់ឪពុកចុងនិងប្ដីដើមរបស់
នាង ពួកគេបានរៀបការប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ត្រូវរង្គោះរង្គើរក្រោយពេលដែល Alexបាន
ដឹងថាប្រពន្ធរបស់ខ្លួនកំពុងតែមានសម្ព័នភាពស្នេហាជាមួយប្រុសផ្សេង។

បុរសទី៥ដែលសព្វថ្ងៃនេះនាងកំពុងតែបណ្ដុះពន្លកស្នេហ៍នោះមានឈ្មោះថា Matthew Hume
ពួកគេមើលទៅដូចជាមានសង្ឃឹមនឹងគ្នាទៅវិញទៅមកតែខាងប្រុសមិនទាន់ប្រាប់បានទេ
ថាពួកគេនឹងរៀបការនៅពេលណា ព្រោះAlison នៅត្រូវលែងលះជាមួយ Alex Shepherd
អោយបានដាចស្រេចសិន។
ដោយ៖​ វឌ្ឍនា
ប្រភពពី៖ dailymail

Tags: love