CamNews

ព័ត៌មានអន្តរជាតិ 

នាវាផ្ទុកយន្តហោះ​ដំបូងបង្អស់​ របស់​ឥណ្ឌា​លក់​ក្នុងតម្លៃ​ ១០លាន​ដុល្លារអាមេរិក

ព័ត៌មានអន្តរជាតិ ៖ បើតាមប្រភពជាច្រើន បានឲ្យដឹង នៅថ្ងៃពុធថា ប្រទេស ឥណ្ឌា បានលក់នាវា ផ្ទុកយន្តហោះជា លើកដំបូង របស់ខ្លួន ឈ្មោះ INS Vikrant ដែលបានប្រើប្រាស់ កាលពីឆ្នាំ១៩៦១ ក្នុងតម្លៃ ១០លានដុល្លារអាម៉េរិក បន្ទាប់ពីការដេញថ្លៃ រួចមក។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៩ ខែមេសា ឆ្នាំ២០១៤ ដោយផ្អែកតាម ប្រភពនោះថា «នាវាជើងទឹក របស់ឥណ្ឌា បានលក់ទៅឲ្យ ក្រុមហ៊ុនមួយ ឈ្មោះ I.B. Commercial Pvt Ltd។

នាវាមួយគ្រឿងនោះ ត្រូវបានគេប្រើប្រាស់ សម្រាប់កងនាវិកឥណ្ឌា កាលពីឆ្នាំ១៩៦១ ក្រោយមកនៅខែមករា ឆ្នាំ១៩៩៧ នាវា មួយគ្រឿងនេះ ត្រូវបានគេយក មករក្សាទុក នៅក្នុងសារមន្ទីរ ខាសហ្វី ផារ៉េដ ក្នុងទីក្រុង ម៉ុមបៃ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Unt news Breaking news Viral video India Asia Mumbai