ព័ត៌មានអន្តរជាតិ ៖ ក្រុមដឹកនាំការស៊ើបអង្កេត ករណីធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ អាល្លឹម៉ង់ Germanwings បានអំពាវនាវ អោយអ្នករាល់គ្នា ដែលមានឃ្លីបវីដេអូ សោកនាដកម្មធ្លាក់យន្តហោះមួយ នេះត្រូវតែប្រគល់ទៅអោយសមត្ថកិច្ច ពាក់ព័ន្ធ ។
គួរបញ្ជាក់ថា ព្រះរាជអាជ្ញាប្រទេសបារាំង លោក Brice Robin បំភ្លឹអោយដឹងថា លោកពិតជាមិនបាន ដឹងបានឮ ក៏ដូចជា ពុំទាន់ទទួលបាននូវវីដេអូ ដែលសារព័ត៌មានអាល្លឹម៉ង់ និង បារាំងធ្លាប់បានធ្វើសេច ក្តីរាយការណ៍ថា មានវីដេអូថតបាន វិនាទី បន្តិចមុនយន្តហោះធ្លាក់នោះ នៅឡើយទេ ។
គួររំឭកថា សារព័ត៌មានអាល្លឹម៉ង់ ពោល កាសែត the Bild និងទស្សនាវដ្តី បារាំង The Paris Match សរ បញ្ជាក់កាលពីថ្ងៃអង្គារកន្លងទៅនេះអោយដឹងថា ៖ ពួកគេទទួលឃ្លីបវីដេអូទូរស័ព្ទដៃ ថតចេញពីក្នុង យន្តហោះ នាវិនាទី មុនយន្តហោះធ្លាក់បន្តិច ។ ដោយឡែក ពីគ្នា សេចក្តីរាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ប្រធានក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានស្តែងចេញនូវអារម្មណ៍សោកស្តាយខ្លាំង ខណៈចុះទៅដល់ផ្ទាល់ ទីកន្លែងកើតហេតុ ធ្លាក់យន្តហោះ ។
គួរបញ្ជាក់ថា មូលហេតុនៃករណីធ្លាក់យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ អាល្លឹម៉ង់ លើកនេះ ជាជំហាន ដំបូង មានមន្ទិលសង្ស័យជាបន្តបន្ទាប់អោយដឹងថា សហពីលុត លោក Lubitz វ័យ ២៧ ឆ្នាំមានចេតនា បើកយន្តហោះទម្លាក់ បណ្តាលអោយមនុស្សស្លាប់ទាំង ១៥០ នាក់ ៕
- អាន ៖ រកឃើញ ពីលុត រងមន្ទិលសង្ស័យ បើកយន្តហោះ ទម្លាក់ ធ្លាប់ ប៉ុនប៉ង សម្លាប់ខ្លួន រហូតព្យាបាលជម្ងឺផ្លូវចិត្ត
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី