CamNews

សុខភាព 

វិធីធ្វើម៉ាសបិទមុខ ឱ្យសភ្លឺរលោង នៅក្មេងជាងវ័យ ដោយប្រើផ្លែប៉ម

ផ្លែគឺជាប្រភេទផ្លែឈើធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ពិសា និង ជាប្រភពនៃ សារធាតុចិញ្ចឹម
ជាច្រើន ដូចជា៖ វីតាមីន A, B, C និង សារធាតុ beta-carotene, malic acid និង ការពារប្រតិកម្មអ៊ុក
ស៊ីត។ សារធាតុចិញ្ចឹមទាំងនេះ  គឺមានអត្ថប្រយោជន៍បំផុត សំរាប់សុខភាពស្បែក និង ជួយថែរក្សា
ស្បែកឱ្យនៅក្មេងជាងវ័យ។

គ្រឿងផ្សំ៖

  • - ផ្លែប៉ម ១ផ្លែ
  • - ប្រេងអូលីវ
  • - ទឹកផ្កាកូលាប
  • - ម៉ាស៊ីក្រឡុក
  • - ឧបករណ៍ដាំទឹក
  • - កូនកាំបិត ១
  • - កូនចានគោម ១
  • - ស្លាបព្រា ១
  • - ប្រអប់ ឬ កែវ ១
  • វិធី៖ សូមយកផ្លែប៉ម ពុសជា ២ចំណែក រួចចិតយកគ្រាប់ចេញ ប្រើកាំបិតចិតផ្លែប៉ម ជាបំណែក
    តូចៗ។ បន្ទាប់មក ដាក់ផ្លែប៉ម ចូលទៅក្នុងម៉ាស៊ីនក្រឡុក ចាក់ប្រេងអូលីវ កន្លះពែងចូល រួចប្រើ
    ម៉ាស៊ីនក្រឡុកវា រយៈពេល ៥ ទៅ ៧នាទី ឱ្យម៉ដ្ឋសព្វចូលគ្នា។
  • ចុងក្រោយ យកផ្លែប៉មក្រឡុករួច ចាក់ចូលកូនចានគោទុក បន្ទាប់មក  ដាក់ឆ្នាំងដាំទឹក  រួចដាក់
    កូនចានគោម ដែលមានផ្ទុកផ្លែប៉ម ចូល ក្នុងឆ្នាំងទឹកដាំ រយៈពេល ២នាទី ទៅ ៣នាទី  រួចទុកវា
    ឱ្យត្រជាក់ រួចចាក់ទឹកផ្កាកូលាប កន្លះពែងចូល កូរចូលគ្នាឱ្យសព្វ ជាការស្រេច។
    ចំណំា៖ អ្នកអាចប្រើប្រាស់ម៉ាសបិទមុខនេះ នៅពេលយប់សំរាប់ជួយថែរក្សាស្បែកមុខ
    នៅក្មេងជាងវ័យ សម៉ដ្ឋ ទន់ ភ្លឺរលោង និង តឹងណែន ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕
  • ប្រែសម្រួលដោយ៖ វណ្ណៈ
    ប្រភព៖ top10homeremedies

Tags: Health DIY Homemade Night Cream made from Apple