តាម GSM Arena, បណ្តាអតិថិជនទិញ HTC One របស់បណ្តាប្រព័ន្ធទូរស័ព្ទចល័តនៅអង់គ្លេស
រួមមាន EE, Vodafone, O2, Orange, T-Mobile និង Talkmobile, ត្រូវចំណាយចាប់ពី 28 ផោន
ដល់ 41 ផោន គឺវាអាស្រ័យទៅតាមរយះពេលនៃកិច្ចសន្យាដែលភ្ជាប់មកជាមួយ (អាចចាប់ពី
18 ដល់ 24 ខែ)។
លើកលែងតែ Three និង Clove ដែលអនុញ្ញាតឲ្យអតិថិជនទិញ HTC One ដោយមិនមានកិច្ច
សន្យាក្នុងតំលៃ 510 ផោន (ប្រហាក់ប្រហែល 776 USD)។ រយះពេលនៃការប្រគល់ផលិតផល
គឺចាប់ពីដើមខែមេសា រហូតដល់ចុងខែមេសា ឆ្នាំនេះ។
ក្រុមហ៊ុនលក់រាយ Amazon របស់អង់គ្លេស បានលក់ HTC One ក្នុងតំលៃ 524 ផោន (ប្រហែល
796 USD)។ បើតាមការសន្និដ្ឋាន វានឹងត្រូវប្រគល់ដល់ដៃអតិថិជន នៅថ្ងៃទី 12/4 ខាងមុខនេះ។
ចំណែក Samsung ក៏ចាប់ផ្តើមអនុញ្ញាតឲ្យអតិថិជន ធ្វើការកុម្មង់ទិញ Galaxy S4 នៅអង់គ្លេស ទាំង
ពីរ Version ដែលប្រើ chip Exynos 5 Octa និង Snapdragon 600។ អតិថិជន អាចទទួលបានផលិត
ផលនៅថ្ងៃទី 26/4។ បើសិនជាមិនចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត ពួកគេនឹងត្រូវ
ចំណាយលុយក្នុងការទិញ Galaxy S4 ក្នុងតំលៃ 530 ផោន (ប្រហែល 805 USD) ទៅដល់ 629,95
ផោន (ប្រហែល 957 USD)។ ជាក់ស្តែង បើសិនជាចង់ទិញផលិតផលក្នុងតំលៃថោកជាងបន្តិច នោះ
អតិថិជន ត្រូវរង់ចាំទទួលផលិតផល នៅក្រោយថ្ងៃទី 26/4 ។
ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត AT&T (អាមេរិច) ក៏ទើបតែប្រកាសអនុញ្ញាត ឲ្យធ្វើការកុម្មង់ទិញស្មាត
ហ្វូនស៊េរីខ្ពស់បំផុតរបស់ Samsung ក្នុងតំលៃ 250 USD ជាមួយកិច្ចសន្យាពីរឆ្នាំ ចាប់ពីថ្ងៃទី 16/4
ខាងមុខនេះ។ ក្នុងនោះ Galaxy S4 ក៏បានចាប់ផ្តើមធ្វើការកុម្មង់ទិញនៅអាមេរិច ក្នុងតំលៃ 99 USD
ជាមួយការបង់ថ្លៃប្រើសេវាកម្ម 20 USD/ខែ ក្នុងរយះពេល 2 ឆ្នាំ របស់ T-Mobile ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VE