CamNews

ម៉ូតូ 

Yamaha FZ8 2014 សូមបង្ហាញ​សមត្ថភាព​ដ៏អស្ចារ្យ​ គ្រប់ស្រទាប់​យុវវ័យ

Yamaha FZ8 តើលោកអ្នកធ្លាប់បានស្គាល់ទេកន្លងមក ? ជាការពិតណាស់​ តាមការ​សង្កេត​ឃើញ​ផ្ទាល់​​ក្នុង សង្គមបច្ចុប្បន្នពីការចរាចរណ៍ជាខ្លាំង របស់គ្រួសារ Yamaha FZ  ពិតជា​មិនអាចកត់​សំ​គាល់​បានមែន​ថាតើ ការវាយលុកផ្សារនេះកើនដល់ណា។ ប៉ុន្ដែនៅពេលក្រុមហ៊ុន Yamaha សូម​បែង​ចែកនិងណែរនាំឲ្យ​កាន់ តែ ច្បាស់ពីប្រភេទ FZ8 តើ Yamaha FZ8 មានលក្ខណៈពិសេសអ្វីខ្លះ?

យោងតាមការបកស្រាយបង្ហាញរបស់ គេហទំព័របានលើកឡើងថា Yamaha FZ8 គឺជាប្រភេទម៉ូតូធំ មាន​រូប រាងទំនើប កម្លាំម៉ាស៊ីនខ្លាំង​ ផលិតឡើងក្នុងឆ្នាំ ២០១៤ ដែលស្ថិតក្នុងការពេញនិយម។ Yamaha ​FZ8 នេះ​មានសមាសភាព​ ៤ ម៉ាស៊ីន កម្លាំង ៧៧៩ សេសេ ខ្នាតរង្វាស់ ៥៧ សេស ប្រើ​ដំណាក់កាលម៉ាស៊ីន ៦ លេខ​ដែលអាចរត់បានល្បឿនកំពូល ២២០ គ.ម ក្នុង​មួយ​ម៉ោង។​ បរិក្ខា​ខាង​ក្រៅ ប្រើ​ហ្រ្វាំង​ប្រេង​មុខ​ក្រោយ ខ្នាត​រង្វាស់​ល្បឿន​ ឌីជីថល និង​កាន់តែពិសេស​ ធុងសាំង​ផ្ទុកបាន ១៧ លីត។ ចំណែកតំលៃវិញ គឺ ៨៥៩៣ យូរ៉ូ។​បង្ហាញពីភាពសង្ហារបស់អ្នក គឺមានតែ Yamaha FZ8 ដែលអាចបំពេញក្ដីសុបិន្ដបាន។​


 



 


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ Topspeed 

 


Tags: Vehicle Yamaha FZ8 2014