ក្រុមហ៊ុន Land Rover គឺជាក្រុមហ៊ុនផលិតរថយន្ដមួយដែលអ្នកបានស្គាល់ច្បាស់ ដូចជាការទទួលបានជោគជ័យកន្លងមក លើប្រភេទរថយន្ដទំនើបដែរ ប្រលូកនៅក្នុងពិភពទីផ្សារតាមតែអ្នកធ្លាប់បានដឹង ។ ដោយទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងដូច្នេះ ក្រុមហ៊ុនសូមលើយកតំណែងមួយថ្មីទៀតនៃ គ្រួសារ Land Rover នោះគឺ Rang Rover LWB 2014 ដែលកំពុងស្ថិតក្នុងការពេញនិយម ក្នុងឆ្នាំថ្មីនេះ។
វាជាបញ្ហាមួយដែលមិនងាយស្រួលដោះស្រាយទេ នៅពេលដែលយើងចង់ដាក់បញ្ចូលភាព អស្ចារ្យពីរ ក្នុងរួបរាងតែមួយ ដើម្បីសម្រេចបាននូវលក្ខណៈឥតខ្ចោះលើតំណែងជាអ្នកសម្ដែង។ប៉ុន្ដែនៅខណៈពេល នេះ ក្រុមហ៊ុនសូមណែនាំបង្ហាញនូវតួអង្គឯកម្នាក់ ដែលអាចបំពេញបាននូវក្ដីស្រមៃរបស់អ្នក នោះ គឺ Rang Rover LWB 2014។ សមត្ថភាពដ៏អស្ចារ្យលើលុប ត្រូវបានក្រុមហ៊ុនរចនាឡើងប្រកបដោយការ ពិសោធន៍ និង វិភាគយ៉ាងម៉ត់ចត់ ដើម្បីឲ្យសម្រេចបាននូវរថយន្ដគ្រឿងនេះ ។ តើគុណតម្លៃដែលត្រូវ បានបង្ហាញខាងលើនេះពិតជាពិសេសមែនដែរឬទេ?
ពិតណាស់ សម្រាប់ជោគជ័យដែល និង រំពឹងទុកសម្រាប់ Rang Rover LWB 2014 គឺស្ទើរតែ ១០០% ដែលកើតមាន ពីព្រោះថាក្រុមហ៊ុនបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើៗ ទាំងក្នុងទាំងក្រៅដែលធ្វើឲ្យរថយន្ដមួយនេះ កាន់តែពិសេស ផ្នែកទាំងអស់នោះមានដូចជា សម្រាប់ម៉ាស៊ីន គឺប្រើកម្លាំង ៨ ម៉ាស៊ីន (V8) ក្នុងកម្រិត ៥.០ ខ្នាតរង្វាស់ ៥១០ សេស ប្រើប្រអប់លេខ អូតួ ដែលអាចប្រើសមត្ថភាពល្បឿនដល់ទៅ ២២៥ គ.មក្នុងមួយម៉ោង។ ខាងក្រៅ បើយើងសម្លឹងមើលទាំងអស់គ្នាឃើញថា រូបរាងរថយន្ដមានលក្ខណៈវែង ច្រើនបន្ទប់ ប្រើកង់ស្ពត និងប្រព័ន្ធបញ្ជាភ្ជាប់ដោយកុំព្យូទ័រ ។ ចំណែកតម្លៃរបស់រថយន្ដទំនើបនេះ គឺ ១០៥៣០០ ដុល្លារ។
ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed
.