ព័ត៌មានអន្តរជាតិ ៖ The International Labour Organisation ឬ អង្គការពលកម្មអន្តរជាតិប៉ាន់ប្រមាន អោយដឹងថា កុមារប្រមាណជាង ១៦៨ លាននាក់ កំពុងតែបម្រើការងារ នៅទូទាំងពិភពលោក ដោយ នៅក្នុងនោះ បើតាមទិន្នន័យ មានការគូសបញ្ជាក់បន្ថែមអោយដឹងថា គ្រាន់តែនៅ ក្នុងប្រទេស ឥណ្ឌា កុមារបម្រើការងារ ដោយប្រើពលកម្ម មានច្រើនជាង ៥ លាននាក់ទៅទៀត ខណៈ ពួកគេមានអាយុ ចន្លោះពី ៥ ទៅ ១៤ ឆ្នាំ ។
ក៏ប៉ុន្តែយុគសម័យ នៃកម្លាំងពលកម្ម បម្រើការងារ មិនទាន់គ្រប់អាយុ អាច នឹងក្លាយទៅជារឿងអតីត កាលនៅក្នុងពេលឆាប់ៗខាងមុខនេះ ពោល រដ្ឋាភិបាលប្រទេស ឥណ្ឌា ក៏កំពុងតែធ្វើការពិចារណាទៅ លើច្បាប់ ពាក់ព័ន្ធទៅនឹងការហាមឃាត់ គ្រប់រូបភាព ស្តីពីការប្រើ ប្រាស់ កម្លាំងពលកម្មកុមារ សំណើ នេះ ត្រូវបានអនុលោមដោយមានការស៊ីជម្រៅជាមួយនឹង ច្បាប់ ដែល មានស្រាប់ សិទ្ធក្នុងការទទួល យកការអប់រំ Right to Education Act ដែលជាច្បាប់មួយ ធ្វើការគាំពារ និងគាំទ្រ ដល់កុមារអោយមាន ការសិក្សាអោយខានតែបាន និងជាដាច់ខាត រង្វង់ចន្លោះអាយុ កុមារភាព រហូតដល់វ័យ ១៤ ឆ្នាំ ។
កុមារចំនួនច្រើន កំពុងតែបម្រើការងារ នៅតាមស្ថាប័នផ្លូវការ ក្នុងនោះ បម្រើ ការងារ នៅតាមបណ្តា រោងចក្រ សហគ្រាស មិនសូវជាចោទជាបញ្ហានោះទេ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាចោទធ្ងន់ធ្ងរនោះគឹកម្លាំង ពលកម្មកុមារ ដែលបម្រើការងារ ខាងផ្តល់នូវសេវាកម្ម ផ្ទាល់តែម្តង ពោល ពួកគេពិតជាប្រឈមជា ខ្លាំងជាមួយនឹងបញ្ហាអទិភាព ខណៈមិនបានចូលរៀន នៅតែក្រៅសាលា ពុំបាន ទទួលយកការអប់រំ តាមលក្ខណៈស្តង់ដា កង្វះខាតសុវត្ថិភាពជូនពួកគេ ប៉ះពាល់ដល់សុខភាព ផ្លូវកាយ និងផ្លូវចិត្តជាដើម នេះបើយោងតាមសម្តីលោក GVL Narasimha Rao អ្នកនាំ ពាក្យ អោយគណបក្ស Bharatiya Janata Party ។
សេចក្តីរាយការណ៍ សរបញ្ជាក់បន្ថែមអោយដឹងថា ភាគ ច្រើននៃកម្លាំងពលកម្មកុមារ នៅក្នុងប្រទេស ឥណ្ឌា បានរំលេចចេញពីភាពក្រីក្រ ជាពន់ពេក ស្របពេលដែលកុមារ មិនទាន់គ្រប់អាយុទាំងនោះត្រូវ បានគេជួលទៅបម្រើការ នៅតាមស្ថាប័ន មិនផ្លូវការមួយចំនួន ខណៈការងារប្រចាំថ្ងៃពួកគេរួមមានដូច ជា៖ លាងចាន សម្អាតស្បែកជើង ប៉ូលាស្បែកជើង និង សម្អាតរថយន្តជាដើម ។ ជាក់ច្បាស់ណាស់ ប្រសិនណា ច្បាប់ថ្មី ពិតជាត្រូវបានសម្រេចជាស្ថាពរ និង អនុម័ត មែននោះ ច្បាស់ ណាស់ នឹងមាន ការដាក់ទោស ដល់បណ្តានិយោជក សម្រាប់ការរំលោភបំពានកម្លាំងពលកម្មកុមារ ស្របពេលដែល ជនជាប់ចោទ ជានិយោជកទាំងនោះ ប្រឈមនឹងការជាប់ពន្ធនាគារ ដល់ទៅ ២ ឆ្នាំ ឬ ក៏ផាកពិន័យជា សាច់ប្រាក់ ១ ពាន់ដុល្លារ ។
លើសពីការអនុវត្តច្បាប់ ក៏ដូចជា ការកាត់ទោស រាល់បេក្ខភាព កុមារតូចដែលរងគ្រោះ ដោយ ការរំ លោភបំពានកម្លាំងពលកម្មនោះ ត្រូវតែមានការលើកទឹកចិត្ត និងយកចិត្តទុកដាក់ឡើងវិញ បើពុំដូច្នេះ ទេជនជាប់ចោទនឹងរងការចោទប្រកាន់ ប្រការណាមួយផ្សេងទៀត ពាក់ព័ន្ធនឹង បទឧក្រិដ្ឋអនិតិជន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia