CamNews

សុខភាព 

វិធីងាយៗ ជួយឱ្យស្បែកមុខ គ្មានមុន សម៉ដ្ឋ ភ្លឺរលោង តឹងណែន ឆាប់រហ័ស (មានវីដេអូ)

ស្បែកមុខម៉ដ្ឋសភ្លឺរលោង តឹងណែន គឺជាអី្វដែលនារីគ្រប់រូបប្រាថ្នាចង់ដើម្បីបង្កើននូវ ភាពស្រស់ស្អាត ថែមមួយកម្រិតទៀត សំរាប់ខ្លួនឯង និង មនុស្សនៅជុំវិញខ្លួន។ ជាពិសេស​នោះ គឺសម្រាប់មនុស្ស ជាទី ស្រលាញ់តែម្តង។ថ្ងៃនេះ យើងសូមណែនាំអ្នក នូវវិធីធ្វើម៉ាសបិទមុខ ងាយៗជួយឱ្យស្បែកសម៉្ឋម ភ្លឺ រលោង និង តឹងណែន បានឆាប់រហ័ស ដោយធម្មជាតិ។

គ្រឿងផ្សំ៖
-ក្រូចឆ្មារ ១ផ្លែ
-ទឹកដោះគោជូរ
-ពងមាន់ ១គ្រាប់
-ទឹកឃ្មុំ

វិធីផ្សំគ្រឿង៖
សូមវាយបំបែកស៊ុតមាន់ យកតែផ្នែកពណ៌ស ដាក់ក្នុងកូនចានមួយ បន្ទាប់មក ចាក់ទឹកដោះគោជូរ ៣ស្លា ព្រាកាហ្វេ ចូលក្នុងកូនចាន រួចដាក់ទឹកឃ្មុំ ចូល ២ស្លាបព្រាកាហ្វេ ចុងក្រោយ ចាក់ទឹកក្រូចឆ្មារ ៤ស្លាបព្រា កាហ្វេចូលក្នុងចាន រួចកូរចូលគ្នាឱ្យសព្វ។

វិធីប្រើប្រាស់៖ សូមយកគ្រឿងផ្សំ ដែលផ្សំរួចខាងលើ មកលាបនៅលើស្បែកមុខ ទុកឱ្យស្ងួតរយៈ១៥ ទៅ ២០នាទី បន្ទាប់មកលាងសំអាតមុខរបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច៕

ប្រែសម្រួលដោយ៖​​ វណ្ណៈ
ប្រភព៖ youtube


Tags: health Creamy Lemon Whitening Mask