CamNews

មិនគួរឲ្យជឿ 

បះសក់ តោកំណាច ដែលជាសត្វចិញ្ចឹម រួចចេញពីភូមិគ្រឹះ អុកឡុក ពេញក្រុង

ស្ទើរតែមិនគួរអោយជឿ ៖ បុរសដែលជាអ្នកធ្វើដំណើរម្នាក់ យាយពីថា  ហ៊ាននោះហ៊ាន ដោយ
គាត់ហ៊ានលលេងជាមួយតោកំណាចមួយក្បាល ពោលគឺ ធ្វើការបញ្ឆោតវា អោយចូលទៅក្នុង
រថយន្ត រួចធ្វើការបិទទ្វារ    ដោយបង្ខាំងទុកវានៅក្នុងនោះ  មុនពេលធ្វើការទូរស័ព្ទប្តឹងប៉ូលីស
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

គួររំឭកផងដែរថា ខណៈពេលដែលក្រុមមន្រ្តីប៉ូលីសបានមកដល់ ពួកគេក៏បាននាំខ្លួន ដោយ
ចាប់តោកំណាចដាក់ទៅក្នុងរថយន្ត រួចធ្វើការបញ្ជូនទៅអាជ្ញាធរគុយវ៉ែតកិច្ចការកសិកម្ម និង
ធនធានមច្ឆជាតិ ( Kuwait’s Authority for Agricultural Affairs and Fish Resources ) ។

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ  បានកើតឡើងក្នុងក្រុង
ប្រទេសគុយវ៉ែត    យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសអះអាងថា តោកំណាចមួយ
ក្បាលនេះ បានរួចចេញពីភូមិគ្រឹះមួយកន្លែង ដែលត្រូវបានគេបង្ខាំងទុក ធ្វើជាសត្វចិញ្ចឹម។

អ្នកនាំពាក្យ របស់មន្រ្តីមានសមត្តកិច្ច បានគូសបញ្ជាក់យ៉ាងច្បាស់ថា គ្រប់ក្រុមគ្រួសារទាំង
អស់ ត្រូវមានការយកចិត្តទុកដាក់អោយបានខ្ពស់  ក្នុងការសម្រេចចិត្ត  ថាតើគួរណា ជ្រើស
យកប្រភេទសត្វបែបណា មកធ្វើជាសត្វចិញ្ចឹម៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគ
ចិត្ត

- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់
- ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....

ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ


Tags: motorist Lion Kuwait Bayan