CamNews

ច្បាប់កូវ៉េត( KUWAIT) បដិសេធចោលទោសប្រហារជីវិត ព្រោះមានការប្រមាទមើលងាយសាសនា

ទីក្រុងកូវ៉េត៖ មហាក្សត្ររបស់កូវ៉េត Sheikh Sabah al- Ahmad Al-Sabah បានបដិសេធចោល
នូវច្បាប់ថ្មីដែលតាក់តែដោយព្រឹទ្ធសភា​​ ពីការប្រហារទោសឧក្រិដ្ឋជន ដែលធ្វើខុសនិងច្បាប់
ប្រទេស។ ព្រះមហាក្សត្ររូបនេះ បានរុញច្រានច្បាប់នេះ ព្រោះព្រះអង្គគិតថាការសម្លាប់មនុស្ស
វាហាក់បីដូចជាមើងងាយទៅនិងសាសនាពេក។ នេះបើតាមសម្ដីរាយការណ៍ពីសភាជាតិកាល
ពីថ្ងៃពុធ។

រដ្ឋាភិបាលមហាសេដ្ឋីប្រេង គឺព្រះមហាក្សត្រ Sheikh Sabah al- Ahmad Al-Sabah បានបញ្ជូន
សេចក្ដីពង្រាងច្បាប់មួយទៅកាន់ព្រឹទ្ធសភាវិញ បន្ទាប់ពីព្រះអង្គមិនព្រមទទួលចុះព្រះហស្ថលេ
ខាស្ដីពីទោសប្រហារជីវិតមនុស្សក្នុងប្រទេសអារ៉ាប់នេះ។

នៅក្នុងប្រទេសកូវ៉េត ព្រះមហាក្សត្រអាចបដិសេដបានចំពោះព្រឹទ្ធសភាស្ដីពីការព្រាងច្បាប់បុន្តែ
រដ្ឋសភាវិញគឺត្រូវមានការចូលរួម ចំនួន២ភាគ ៣នៃសមាជិកដែលមាន៤៩ អសនៈ​និងរដ្ឋមន្ត្រីចំ
នួន១៦រូប។
គួរបញ្ចាក់ផងដែរថា ច្បាប់ដែលបានតាក់តែងដោយព្រឹទ្ធសភាកាលពីខែមុន វាហាក់បីដូចជាប្រ
ឆាំងទៅនិងសាសនា អ៊ិស្លាម និងមានលក្ខណៈមើលងាយទៅនិងព្រះជាម្ចាស់ ដែលសាសនានេះ
ផងដែរប្រតិបត្តិ​នូវគម្ពី កូអាន(​ Koran) យ៉ាងខ្ជាប់ខ្ជួន។

ចំពោះមាត្រាថ្មី ពីររបស់ប្រទេសនេះគឺថា ចំពោះជនណាដែលមិនមែនជាសាសនា អ៊ិស្លាមហើយ
បានប្រព្រឹត្ដអំពើឧក្រិដ្ឋកម្មនិងត្រូវផ្តន្ទាទោស​ យ៉ាងហោចណាស់ ១០ឆ្នាំ​ ប៉ុន្ដែបើរយះពេល ៥ឆ្នាំ
វិញគឺត្រូងបង់ប្រាក់បន្ថែម ៣៦,០០០ដុល្លារ។

 

 

ដោយ៖ សារិន
ប្រភព៖ asiaone

 


Tags: news kuwait