CamNews

ទូរស័ព្ទ 

Oppoនឹងបំបែកឯក្តកម្មSmartphoneស្តើងបំផុត ដែលHuawei Ascend P1 Sកំពុងគ្រប់គ្រង

ក្រុមហ៊ុនផលិតទូរស័ព្ទមួយនៅប្រទេសចិនដែលមានឈ្មោះថាOppoកំពុងតែមានផែនការ
បំបែកឯក្តកម្មពីកំរិតស្តើងរបស់Smartphone ក្រោមការគ្រប់គ្រងរបស់Huawei។

សព្វថ្ងៃHuamei Ascend P1 S គឺជាsmartphoneដែលស្តើងជាងគេលើពិភពលោកជាមួយកំរាស់
តែ6,68mm ហើយOppo បានសំរេចថានឹងបង្កើតsmartphoneដែលស្តើងជាងAscen P1 Sមួយ
ទៀតដែលនឹងមានកំរាស់តែ6,65mm។ មិនទាន់មានឯកសារច្រើននិយាយអំពីsmartphone
នេះទេ ប៉ុន្តែតាមរយះរូបភាពគឺវាធ្វើពីអាលុយមីញ៉ូមមានពណ៌ប្រាក់ ផ្ទៃខាងក្រោយនិងអេក្រង់
មានពណ៌ខ្មៅ ដែលនេះអាចជាមូលដ្ឋាននៃការផលិតsmartphone កំរាស់6,65mm របស់ Oppo៕

 

ដោយ៖ និស្ស័យ
ប្រភព៖ tte