អ្នកនេសាទនៅតំបន់សមុទ្រ សូឡែន ប្រទេសអង់គ្លេស បានរកឃើញហ្វូស៊ីលគុជខ្យង
ដ៏ធំមួយ ដែលមានអាយុកាល ១០០លានឆ្នាំ និងធំជាងខ្យងសមុទ្រធម្មតាមប្រមាណជា
១០ដង។
ក្រុមអ្នកនេសាទដឹងថា វាគឺជាហ្វូស៊ីសម្បកខ្យងដ៏ធំ មានប្រវែងទទឹង ១៧សម និងកម្រាស់ ៨សម
បន្ទាបពីពួកគេបានលាងសំអាតស្រទាប់ភក់ខាងក្រៅ។ តាមការប៉ានស្មាន ខ្យងសមុទ្រដែលមាន
ទំហំធំបែបនេះ អាចនឹងមានគុជខ្យងមួយគ្រាប់ធំប្រហែលកូនបាល់។ ប្រសិនដូច្នេះមែន គ្រាប់គុជ
ខ្យងនោះ នឹងមានតម្លៃទាបបំផុតក៏ រាប់សែនផោន ឯណោះ។
គ្រាប់គុជនេះ ត្រូវបានយកទៅកាន់មន្ទីរសាគរវិទ្យា Blue Reef Aquarium នៅ Hampshire ដើម្បី
អោយក្រុមអ្នកវិទ្យាសាស្ដ្រធ្វើការពិសោធ ដើម្បីស្វែងយល់ពីអាយុកាលរបស់វា ដោយយោងទៅ
លើការពិនិត្យស្រទាប់នៅលើសម្បករបស់ខ្យង។
អ្នកស្រី ជេនណា អ្នកនាំពាក្យរបស់មន្ទីរសាគរវិទ្យា Blue Reef Aquarium បានអោយដឹងថា ៖ “ហ្វូស៊ីលខ្យងសមុទ្រនេះ ត្រូវបានរកឃើញនៅក្នុងសំណាញ់ចាប់ត្រីរបស់អ្នកនេសាទ នៅសមុទ្រ សូឡែន។ ក្រុមអ្នកនេសាទបានរើសយកមក និងបានលាងសំអាតច្រើនសារ ទើបដឹងថា វាគឺជា
ហ្វូស៊ីលរបស់គុជខ្យងសមុទ្រ”។
ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងប្រើប្រាស់បច្ចេកវិទ្យាស្កែន MRI ដើម្បីពិនិត្យមើល ថាតើក្នុងសម្បកនេះ
មានផ្ទុកគ្រាប់គុជខ្យងដ៏ធំបំផុតក្នុងលោក នោះដែរ ឬអត់។
លោកស្រី ជេនណា បន្ដថា ៖ “បន្ទាប់ពីរយៈពេល ១០០លានឆ្នាំ ខ្យងនេះនឹងក្លាយជាថ្ម (ហ្វូស៊ីល)
ទាំងស្រុង ហើយឱកាសដែលអាចឃើញគ្រាប់គុជខ្យងនេះ គឺមានតែ ១/១០០០,០០០ភាគរយតែ
ប៉ុណ្ណោះ។ ប៉ុន្ដែ យើងនៅតែសង្ឃឹមទៅលើបច្ចេកវិទ្យាស្កែន MRI”៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing